ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកក្រុមហ៊ុន4DAY ម្នាក់ ញៀនល្បែង លួចម៉ូតូ១គ្រឿងនិងទូរស័ព្ទ១គ្រឿងព្រមទាំងសម្ភារ:ក្នុងការិយាល័យទៅលក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុន4DAYម្នាក់ ត្រូវបានប្រធានក្រុមហ៊ុន ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចខណ្ឌឬស្សីកែវ ចាត់ការតាមច្បាប់ កាលពីរសៀលថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីរូបគេជាមនុស្សញៀនល្បែងស៊ីសង ដោយលេងល្បែងចាញ់លុយអស់ក៏បែកគំនិតលួចយកម៉ូតូ១គ្រឿង ; ទូរស័ព្ទ១គ្រឿងព្រមទាំងសម្ភារ:ក្នុងការិយាល័យមួយចំនួនទៅលក់ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៧យប់នៅចំណុចផ្ទះលេខ 20E0 ផ្លូវបេតុង ក្រុមទី៣ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

ជនសង្ស័យខាងលើឈ្មោះ ម៉ុក សុភក្រ្តា ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅ ភូមិតាងួនសង្កាត់កាកាប ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ។ចំណែកជនរងគ្រោះឈ្មោះ ខេន ជីអូកា ភេទប្រុស ជនជាតិ ជប៉ុន ស្នាក់នៅផ្ទះលេខ20E០ ផ្លូវបេតុង ក្រុមទី៣ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ ប្រធានក្រុមហ៊ុន ។ សម្ភារ:ដកហូតរួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាគ្លីច ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ 1GK-6023 និង ទូរស័ព្ទម៉ាកអាយហ្វូនស៊ីវែនបានប្រគល់ជូនជនរងគ្រោះបណ្តោះអាសន្ន ។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យគឺជាបុគ្គលិកបម្រើការនៅក្រុមហ៊ុន 4day ដែលនៅទីតាំងកើតហេតុខាងលើ បានចូលធ្វើការតាំងពីថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ២០១៨ លុះនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំដដែល ប្រធានក្រុមហ៊ុន បានឲ្យសោរក្រុមហ៊ុនមកជនសង្ស័យកាន់ ព្រោះគាត់ត្រូវទៅប្រទេសជប៉ុនមួយរយះ ដោយឃើញឱកាសល្អនិងជំពាក់បំណុលគេច្រើនផង ព្រោះចាញ់ល្បែងទើបនៅថ្ងៃកើតហេតុខាងលើជនសង្ស័យបានលួចយកម៉ូតូនិងទូរស័ព្ទមួយគ្រឿងរួមទាំងសម្ភារ:ការិយាល័យ ហើយគេចខ្លួន រហូតមកដល់ថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៨ជនរងគ្រោះបានប្រទះឃើញជនសង្ស័យនៅក្នុងបូរីពិភពថ្មីភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ៦ ហើយបានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពញអនុវត្តតាមនីតិវិធី៕ អារុណរះ


ចែករំលែក៖