ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់បុគ្គលិក និងសន្តិសុខកាស៊ីណូ ខណៈប្រទះឃើញបុរសជាជនជាតិចិនម្នាក់ បានដួលបោកក្បាលក្នុងបន្ទប់ទឹក និងប្រញាប់ប្រញាលជួយសង្គ្រោះដឹកមកកាន់មន្ទីពេទ្យបង្អែកខេត្តអកុសលហួសពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ទាបភ្លឺ ឈានចូលថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០១៨ នៅក្នុងបន្ទប់ទឹកកាសុីណូក្រោន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពពីសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថាជនរងគ្រោះមានមានឈ្មោះ Zheng Zhong Gying អាយុ៤៥ឆ្នំា ជាជនជាតិចិនមានមុខរបរចុងភៅ នៅក្នុងកាសុីណូក្រោន កាន់លិខិតឆ្លងដែន EE0932925 ។
សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថាមូលហេតុដែលបណ្ដាលឲ្យបុរសជនជាតិចិនស្លាប់គឺដោយសាររអឹលជើងដួលបោកក្បាលផ្នែកខាងក្រោយប៉ះ និងចានបង្គន់រងរបួសធ្ងន់ ខណៈត្រូវបានបុគ្គលិកបម្រើការងារប្រទះឃើញក៏រាយការណ៍មកសន្តិសុខក្រុមហ៊ុនដឹករថយន្តសង្រោះបន្ទាន់ប៉ុន្តែដោយមុខរបួសធ្ងន់ពេកពេលមកដល់មន្ទីពេទ្យខេត្តស្វាយរៀង ក៏ដាច់ខ្យល់ស្លាប់តែម្តងទៅ ។
បច្ចុប្បន្នសពត្រូវបានដឹកយកទៅតម្កល់ទុកនៅក្រុមហ៊ុន អូសប៊នមានទីតាំងនៅវត្តទឹកថ្លា ដើម្បីរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន