ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរដែនដីនគរូបនីយកម្មសំណង់ខេត្តបន្ទាយមានជ័យ ៖ បុរីរស្មីដួងច័ន្ទ គ្មានច្បាប់ត្រឹមត្រូវនោះទេ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរីអត់ច្បាប់មានឈ្មោះរស្មីដួងច័ន្ទ ដែលមានទីតាំងស្ថិតនៅភូមិសាមគឺ្គ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងការចោទប្រកាន់ រកស៊ីបោកប្រាស់ប្រជាពលរដ្ឋជាអតិថិជន និងប្រឈមប្តឹងទៅតុលាការចាត់ តាមផ្លូវច្បាប់ ពីសំណាក់មន្ទីរជំនាញ បន្ទាប់ពីមានការតវ៉ាពីសំណាក់ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ ២ទៅ៣ លើកសុំអន្តរាគមន៍ឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត ក៏ដូចជា ឧបនាយក រដ្ឋមន្រ្តីជា សុផា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មសំណង់ និង​សូរិយោដីឲ្យជួយ ដោះ ស្រាយអំពីក្រុមហ៊ុនរំលោភ កិច្ចសន្យា ។

ក្រោយពីប្រជាពលរដ្ឋអតិថិជន បានបង់ ប្រាក់ឲ្យ ក្រុមហ៊ុន ដើម្បី ទិញផ្ទះល្វែង ទិញដីធ្លី នោះរួចហើយ មិនព្រម សាងសងផ្ទះ និងសាងសង់ផ្ទះរួចហើយ មិនផ្ទេរសិទ្ធិ និងមិនប្រគល់ ប័ណ្ណ កម្មសិទ្ធិ កាន់កាប់អចលន វត្ថុឲ្យទៅពួកគាត់ ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានតម្រូវឲ្យប្រជាពលរដ្ឋ អតិថិជន ត្រូវទិញចំណីផ្លូវ ដឿងហែម ថែមទៀត ។

​ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមាន ជ័យ លោក ប្រាក់ ប៉ូលី បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៩ នេះថា បុរីរស្មីដួងច័ន្ទ ប្រកបអាជីវកម្ម កសាងសំណង់ ផ្ទះ និងដីធ្លីគ្មានច្បាប់ ទម្លាប់ត្រឹមត្រូវនោះទេ ។ មន្ទីរកំពុងរៀបចំឯកសារដើម្បីប្តឹងទៅ តុលាការចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធ និងការស៊ីបោកប្រាស់ប្រជាពលរដ្ឋ ។

​អភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ បានប្រាប់ឲ្យដឹងថា ពាក់ ព័ន្ធ និងការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ និងក្រុមហ៊ុនបុរីរស្មីដួងច័ន្ទ កន្លង មកអា ជ្ញាធរក្រុងប៉ោយប៉ែតបានសសម្របសម្រួលឲ្យក្រុម ហ៊ុនត្រូវដោះស្រាយជូន ប្រជាពលរដ្ឋ ហើយក្រុមហ៊ុនក៏បានសន្យាថា និងដោះស្រាយបញ្ចប់រឿងជាមួយ ប្រជាពលរដ្ឋអ្នកទិញផ្ទះនោះផងដែរ ។

​ជុំវិញនៃការចោទប្រកាន់អ្នកយកព័ត៌មានយើងនៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ បានទូរស័ព្ទ ព្យាយាមទំនាក់ទំនង ម្ចាស់ក្រុមហ៊ុនបុរីរស្មីដួងច័ន្ទលោក អាំង គីហេ ឲ្យជួយបំភ្លឺពីបញ្ហានោះ ប៉ុន្តែទូរស័ព្ទរបស់លោកហៅចូល គ្មានការ ទទួលឆ្លើយតប ។

​សូមបញ្ជាក់ថាកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ប្រជាពលរដ្ឋ អថិជនរបស់ក្រុមហ៊ុនរស្មីដួងច័ន្ទ ស្ថិត នៅក្រុងប៉ោយ ជាច្រើននាក់ មកតវ៉ាខាង មុខសាលាក្រុងប៉ោយប៉ែត ឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត ជួយអន្តរាគមន៍ ដោះ ស្រាយជាមួយក្រុមហ៊ុនបុរីរស្មីដូងច័ន្ទដែលបានរំលោភកិច្ចសន្យាមិនអនុវត្តកាតព្វកិច្ចក្រោយពីប្រជាពលរដ្ឋអតិថិជនបានបង់ប្រាក់គម្រោងទិញដី ទិញផ្ទះ ប៉ុន្តែក្រុម ហ៊ុនមិនបានអនុវត្តតាមកិច្ចសន្យា ។ បញ្ហានោះក៏មាន អតិថិជន ក្រុមហ៊ុនបុរី រស្មី ដួងច័ន្ទ ចំនួន៣គ្រួសារ​ក៏បានប្តឹងទៅឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងដែន ដីនគរូបនីយកម្ម សំណង់ និងសូរិយោដី ឲ្យជួយដោះ ស្រាយ ដូចគ្នានោះផងដែរ ។

​ការរកស៊ីក្នុងវិស័យសំណង់ដីធ្លីគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះហើយ ត្រូវគេមើលឃើញថា និងបង្កឲ្យប្រជាពលរដ្ឋកំពុងប្រឈមនូវការរងគ្រោះបាត់ បង់ទ្រព្យសម្បត្តិ ប្រាក់កាក់ គ្រាដែលមានសេចក្តីរាយការណ៍ឲ្យដឹងថា នៅក្រុង ប៉ោយប៉ែត មានក្រុមហ៊ុនបុរី និងក្រុមហ៊ុនពុះដីផ្ទះល្វែងមួយចំនួន កំពុង ធ្វើអាជីវកម្មអត់ច្បាប់ ។ ទន្ទឹមដែលអាជីវកម្មរកស៊ីរបស់ក្រុមហ៊ុនលើវិស័យសំណង់ដីធ្លី នៅខេត្តបន្ទាយមានជ័យកំពុងរីកដុះដាល ត្រូវគេដាក់ការសង្ស័យ ថាមាន ក្រុមហ៊ុនខ្លះក៏កំពុងធ្វើងាជីវកម្មអត់ច្បាប់ទម្លាប់ត្រឹមត្រូវនោះផងដែរ៕សំ វិច្ឆិកា


ចែករំលែក៖