ព័ត៌មានទាន់ហេតុការណ៍៖

មិនបានកន្លះម៉ោងផងមនុស្ស ២នាក់បានស្លាប់ និងរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រយៈពេល២២នាទីមានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ ២ផ្សេងគ្នា នៅស្រុកភ្នំក្រវាញ។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា នៅវេលាម៉ោង១ និង៤៨នាទី រសៀលថ្ងៃសៅរ៍ ៧កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នេះ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨.១៩ ស្ថិតក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត ១គ្រឿងម៉ាក ឡិចស៊ីស អអិច ៣០០ ពណ៏ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2G 8947 បើកបរដោយជនមិនទាន់ស្គាល់អតសញ្ញណ(រត់គេចបាត់)បន្សល់នូវរថយន្ត ធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះទៅដល់ចំណុចកើតហេតុបានបុកជាមួយអ្នកជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1E 4856 បណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់បាត់បង់ជីវិតភ្លាមៗ ជនរងគ្រោះ(ស្លាប់)ឈ្មោះ សេង សារឿន ហៅសឹុង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ មូលហេតុបណ្ដាលមកពីភាគីបើកបរម៉ូតូមិនប្រកាន់ស្ដាំ។

ប្រភពព័ត៌មានខាងលើបន្តថា លុះនៅវេលាម៉ោង២ និង១០នាទី រសៀលថ្ងៃដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤០.៤១ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ បង្កឡើងដោយអ្នកជិះម៉ូតូ ១គ្រឿងម៉ាក វីវ៉ា សេ១១០ ពណ៏ក្រហម ពាក់ស្លាកលេខ ប ប 1L 3316 ឈ្មោះ ឡាយ សុថារិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធាស្រុកវាលវែង មានទីលំនៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់បង ធ្វើដំណើរម្នាក់ឯងក្នុងទិសដៅពីកើតឆ្ពោះទៅទិងខាងលិច លុះមកដល់ចំណុចខាងលើជ្រុលបុកគូថរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ព្រះសីហនុ 3Q 053 ដែលកំពុងឈប់ពេញទំហឹង អ្នកបើកបររថយន្តឃើញហេតុការណ៍បែបនេះរត់គេចបាត់ មូលហេតុបណ្ដាលមកពីកត្តាល្បឿន។

ប្រភពដដែលបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់បណ្ដាលឲ្យយោធាម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ខាងលើ សមត្ថកិច្ចជួយសម្រួលបញ្ជូនទៅសង្រ្គោះ និងធ្វើកំណត់ហេតុប្រគល់សាកសពជូនគ្រួសារសាច់ញាត្តិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងសមត្ថកិច្ចយកទៅរក្សាទុកជាបណ្ដោះអាសន្ន រងចាំធ្វើការវាស់វែង និងដោះស្រាយគ្នាជាក្រោយ៕ បឹុម ពិន


ចែករំលែក៖