ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត FUSO បុកម៉ូតូ​របួស២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅម៉ោងជាង៧យប់ ថ្ងៃទី១២ ខែមករា ២០១៩ នៅផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ​ 142-143​ ស្ថិតក្នុងភូមិ/ឃុំចំការហ្លួង ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ ។

ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើង​រវាងរថយន្ត FUSO ពាក់ស្លាកលេខ ព្រះសីហនុ​ 3A-0483 របស់ក្រុមហ៊ុន​ SK មានទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បុកប៉ះជាមួយម៉ូតូម៉ាកសង់​ ពណ៌ខ្មៅ​ ឆ្នាំ​2015​ គ្មានស្លាកលេខមានទិសដៅស្របគ្នាបណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ឡុង​ ចាន់វ៉ា​ ភេទប្រុស​ អាយុ២២ឆ្នាំ​ រងរបួសស្រាល​ និងឈ្មោះ​ ប៉ុន​ សួរ​ ជាប្រពន្ឋរួមដំណើរពីក្រោយរងរបួសស្រាល​ដូចគ្នា ។

សមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះមានទីលំនៅ​ ភូមិ/ឃុំ ជ្រោយស្វាយ ស្រុកស្រែអំបិល​ ខេត្តកោះកុង​។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ក្នុងនោះសមត្ថកិច្ចមានកងរាជអាវុធហត្ថស្នាក់ការ​សន្តិសុខ​ ៤០២​ នគរបាល​អធិការ​ដ្ឋាន​នគរបាល​ស្រុកកំពង់សីលា​ អន្តរាគមន៍ជួយយកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ។

រួចនាំយក​រថយន្ត​ និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុក​កំពង់សីលាដើម្បីចាត់ការតាមនិតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖