ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចមួយគ្រឿងឡើងស្ពានអ្នកលឿងមិនរួចរអិលថយក្រោយបុកបង្កាន់ដៃស្ពានបាក់ខ្ទេច

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅលើស្ពានអ្នកលឿង មានការភ្ញាក់ផ្អើលដល់អ្នកដំណើរចោម រោមទាំងព្រលឹម បន្ទាប់ពីឃើញបង្កាន់​ដៃ​ស្ពានបាក់ និងរងការខូចខាតយ៉ាងខ្លាំង ដោយសាររថយន្តស្ទូចធុនធំមួយគ្រឿង បាន​បើកបុក។

បើតាមការសាកសួរព័ត៌មានពីមន្ត្រី នគរបាលចរាចរផ្លូវគោកប្រចាំការនៅ ទីនោះបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងប្រហែលម៉ោង៤ទៀបភ្លឺ ថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ដោយរថយន្តស្ទូច​ធុនធំ១គ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-0521 អ្នកបើកបរមិនស្គាល់អត្ត សញ្ញាណ (បានរត់គេចខ្លួនបាត់ក្រោយ ពេលកើតហេតុ) ធ្វើដំណើរពីកើតទៅលិច ឡើងស្ពានដែលអ្នកបើកបរប្រហែលជា ងងុយដេកឬអាចមកពីរថយន្តស្ទួចនោះ មានបញ្ហា ទើបជ្រុលទៅបុកបង្កាន់ដៃស្ពានបែបនេះ ។

បើយោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តស្ទូចធុនធំមួយគ្រឿង បានរអិលថយក្រោយចុះពីលើស្ពានទៅ បុកបង្កាន់ដៃស្ពានត្សឹបាសា (ស្ពានអ្នក​លឿង)បណ្តាលឲ្យបាក់ដែកទីប១ ដើម​ប្រវែង​ជាង១០ម៉ែត្រ និងបែកបង្កាន់ដ ៃស្ពានអស់១ផ្ទាំងទៀតទើបរថយន្តកល់ឈប់នៅស្ងៀម។ ហេតុការណ៍នេះបាន កើតឡើងប្រហែលម៉ោង៤ ទៀបភ្លឺថ្ងៃ ទី១៥ ខែមករានៅលើស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ស្ថិតក្នុងភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្ត ព្រៃវែង។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តស្ទូចធុនធំមួយគ្រឿងនេះ មិនបាន បើកឡើងស្ពានដោយខ្លួនឯងនោះទេ គឺ​រថយន្តនេះបានខូចទៅហើយ ប៉ុន្តែម្ចាស់បានហៅរថយន្ត១គ្រឿងផ្សេងទៀតមក អូសឡើងស្ពានក្នុងគោលបំណងយកទៅ ជួសជុលនៅយានដ្ឋានមូយកន្លែងក្នុង ស្រុកលើកដែក ប៉ុន្តែគេប្រើខ្សែអូសតូច​ ពេ​កទើប ពេលអូសឡើងជិតដល់កណ្តាល ស្ពាន ស្រាប់តែខ្សែអូសបានដាច់ ធ្វើអឲ្យ រថយន្ត ស្ទូចរអិលថយក្រោយចុះពីលើ ស្ពានមកវិញ ហើយបានជ្រុលទៅបុក បង្កាន់ដៃស្ពាន បណ្តាលឲ្យបាក់ដែកទីប១ដើមប្រវែងជាង១០ម៉ែត្រ និងបែកបង្កាន់ដៃស្ពានអស់១ផ្ទាំងទៀត ទើបរថយន្ត កល់ឈប់នៅ ស្ងៀម។ ពេលនោះទាំង រថយន្តដែលមកអូស និងម្ចាស់ពេលឃើញ រថយន្តស្ទូចរអិល ថយក្រោយបុកបែក បង្កាន់ដៃស្ពានបែបនេះ ទំនងជាភ័យខ្លាចសមត្ថកិច្ចចាប់ខ្លួន ក៏នាំគ្នារត់បាត់អស់ ទៅបន្សល់ទុកតែ រថយន្តនៅកន្លែងកើត ហេតុ។

សមត្ថកិច្ចបានបញ្ជាក់ថា ចាត់ទុកជា សំណាងណាស់ដែលបង្កាន់ដៃស្ពានរឹងមាំ អាចទប់រថយន្តស្ទូចធុនធំនេះបាន បើជាបាក់បង្កាន់ដៃស្ពានធ្លាក់រថយន្តចុះទៅក្រោមស្ពាន គឺច្បាស់ជាខ្ទេចគ្មានសល់ទេ ព្រោះ ស្ពានខ្ពស់ណាស់ ម្យ៉ាងបើរថយន្ត នេះក្រឡាប់នៅលើស្ពានវិញច្បាស់ជាស្ទះ ចរាចរណ៍រាប់ម៉ោងមិនខានមិនងាយយក ចេញរួចទេព្រោះរថយន្តនេះធំណាស់ ។

ក្រោយកើតហេតុរហូតដល់ម៉ោង៨កន្លះព្រឹកថ្ងៃដដែលមិនទាន់មានការដោះស្រាយបែបណានៅឡើយគឺឃើញត្រឹមតែមន្ត្រីសាធារណការ និងមន្ត្រីចរាចរផ្លូវគោក មកពិនិត្យកន្លែងកើតហេតុតែប៉ុណ្ណោះ ដោយមិនទាន់ដឹងថា ជនបង្កនិងឡាន​នេះ​ជារបស់បុគ្គល ឬក្រុមហ៊ុនណានៅឡើយ៕ ហេង នរិន្ទ្រ


ចែករំលែក៖