ប៉ោយប៉ែត៖ មន្ត្រីយោធាម្នាក់បើករថយន្តខ្វះការប្រុងប្រយត្ន័មិនគោរពភ្លើងស្តុបជ្រុលបុកបុរសវ័យជិត60ឆ្នាំម្នាក់បានរងរបួសធ្ងន់ កាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី15 ខែមករា ឆ្នាំ2019 នៅចំណុចភ្លើងស្តុប ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វសយចេកបានឲ្យដឹងថថា ៖នៅថ្ងៃទី15/01/019ព្រឹក មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើង រវាងរថយន្តបុកម៉ូតូរួចបន្តទៅបុករថយន្តមួយគ្រឿងទៀត ក្នុងទិសដៅផ្ទុយគ្នាចំណុចភ្លើងស្តុប លើផ្លូវជាតិលេខ 56A ក្នុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បង្កឡើងដោយថយន្ត មួយគ្រឿងម៉ាកឌីមិច ពណ៌ត្រេអ៉ី ផ្លាក់លេខ ខ.ម 0847 បើកបរដោយមន្ត្រីយោធា ម្នាក់ឈ្មោះ ណុំសុគា ភេទប្រុស អាយុ32 ឆ្នាំរស់នៅភូមិសែនរុងរឿង1 ឃំុទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហា បើកបរពីជើងទៅត្បូងមកដល់ចណុចភ្លើងស្តុបមានភ្លើងក្រហមរងចាំអ្នកកាតតែ មិនឈប់ បានបុក ម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមc125ពណ៌ខ្មៅស៊េរីឆ្នាំ2012ពាក់ស្លាកលេខ1G:8620 បន្ទាយមានជ័យ បើកបរដោយឈ្មោះនូវ ព្រឿន ភេទប្រុសអាយុ59ឆ្នាំរស់នៅភូមិពន្សាយជើង ឃុំស្វាយចេកស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យបើកបរឆ្លងផ្លូវពីលិចទៅកើតរួចរថយន្តនោះបន្តទៅបុករថយន្តមួយគ្រឿងទៀតម៉ាក់កាមរីពណ៌សំបកឪឡឹកសេរីឆ្នាំ1992( ដែលឈប់ចាំភ្លើងស្តុបពណ៌ក្រហម) ដើកបរដោយឈ្នោះ ដន ស ភេទប្រុសអាយុ55ឆ្នាំមានទីលំនៅភូមិតាបែន ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ក្នុងករណីនេះបណ្ដាលឲ្យឈ្មោះ នូវ ព្រឿន របួសបែកក្បាល(ធ្ងន់) និងបាក់កជើងឆ្វេង បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យemerjence
មូលហេតុ អ្នកបើកបររថយន្តត្រេអ៉ី ឈ្មោះ ណុំ សុគា បើកបរមិនគោរពភ្លើងស្តុប (ពណ៌ក្រហម) ។
សម្ភារ ម៉ូតូទខូចខាតធ្ងន់រថយន្តទាំងពីរខូចខាតស្រាលយក រក្សាទុកនៅអធិកាស្រុកស្វាយចេក ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញ នាំមកសួរនាំនៅអធិការដ្ឋាននគរបាល ៕ វណ្ណា