ភ្នំពេញ៖ ដើម្បីចូលរួមរំលែកមរណទុក្ខ ជាមួយលោក ស្រី អ៊ុន អូន ភរិយា និងក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ឯក កុយ ប៊ុនថា អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០១៩ នេះ ប្រតិភូក្រសួងការពារជាតិដឹកនាំដោយលោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារ ជាតិតំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋម ន្ត្រីក្រសួងការពារជាតិ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងផ្តល់កិត្តិយស បំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ ជូនសពលោកឧត្តមសេនីយ៍ឯក កុយ ប៊ុនថា ជាកិច្ចបច្ឆាមរណៈ និងបំពាក់គ្រឿងឥស្សរិយយសនៃព្រះរាជនចក្រកម្ពុជាថ្នាក់ជាតូបការ ។
លោករដ្ឋលេខាធិការ សំដែងនូវសមានចិត្ត ចូលរួមរំលែកទុក្ខ ជាមួយលោកស្រីជា ភរិយា នៃក្រុមគ្រួសារសពយ៉ាងក្រៀមក្រមនិងសោកស្តាយបំផុតចំពោះការបាត់បងវិរកុលបុត្រខ្មែរមួយរូបដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាជនកម្ពុជាគ្រប់ដំណាក់កាលក្នុងការស្វែងរកសុខសន្តិ ភាព ។ សូមវិញ្ញាណក្ខន្ធសពលោកឧត្ត្តមសេនីយ៍ កុយ ប៊ុនថា បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា សពលោកនាយឧត្តមសេនីយ៍ កុយ ប៊ុនថា បានទទួលមរណភាពវេលាម៉ោង១១និង៣៥នាទីព្រឹក នាថ្ងៃ អង្គារ ១០ កើត ខែ បុស្ស ឆ្នាំ ច សំរឹទ្ធីស័ក ព. ស ២៥៦២ ត្រូនឹងថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៩ ក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយរោគាពាធ ។
សពនាយឧត្តមសេនីយ៍ កុយ ប៊ុនថា ត្រូវបានក្រុមការងារគណៈម្មាធិការរៀបចំបុណ្យសព សហការជាមួយក្រុមគ្រួសារសពរៀបចំ តំកល់ ធ្វើបុណ្យ ទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុ ទ្ធសាសនា ខ្មែរយើង និង បែបពិធីការកងទ័ព នៅវត្ត ចំប៉ា នឹងប្រារព្ធពិធីបូជានៅឈាបណដ្ឋានវត្ត ចំប៉ា ស្ថិតក្នុងសង្កាត់ក្បា លកោះ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៨ មករា ឆ្នាំ២០១៩ ខាងមុខនេះ។
បន្ទាប់មក ប្រតិភូគណ:កម្មការរៀបចំបុណ្យសពថ្នាក់ ឧត្តមសេ នីយ៍ ឧត្តមនាវី ក្រសួងការពារជាតិ ដឹកនាំដោយលោកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា អញ្ជើញ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធ ព្រមទាំ ងនាំយក ថវិកា គោលនយោបាយរបស់ក្រសួងការពារជាតិ ចំនួ ន ជាង ៣២ លាន រៀល ប្រគល់ជូន លោក ស្រី អ៊ុន អូន ជាភរិយា នៃក្រុម គ្រួសារសព ឯកឧត្តម កុយ ប៊ុនថា រៀបចំពិធីបុ ណ្យទៅតាម ប្រពៃណី ព្រះពុទ្ធ សាសនា ខ្មែរយើងនិង បែបពិធី ការ កងទ័ពឲ្យបានសមរម្យ ៕សុខដុម