ព័ត៌មានទាន់ហេតុការណ៍៖

គេចខ្លួនបាត់៦ឆ្នាំ ត្រឡប់មកវិញ ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ ករណីអំពើហិង្សាដោយចេតនា

ចែករំលែក៖

ភ្នំពេញ៖ កាលពីយប់ថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ចាប់ខ្លួនជនជាប់ចោទម្នាក់ តាមដីកាបង្គាប់របស់តុលាការ ដែលជាប់ចោទប្រកាន់ពីបទ ប្រើអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ដោយប្រើអាវុធ) ដែលប្រព្រឹត្តិ កាលពី៦ឆ្នាំមុន ។

មន្រ្តីនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានឲ្យដឹងថា ជនជាប់ចោទមានឈ្មោះ វុទ្ធី ណារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤១៥ AO ក្រុមទី១០ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានមុខរបរ ជាកម្មកររោងចក្រ ត្រូវលោកព្រះរាជអាជ្ញា អ៊ី ឋាវរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ពីបទ អំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ដោយប្រើអាវុធ) នៅលើផ្លូវលំ ក្រុមទី១០ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ (៦ឆ្នាំមុន) បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រ២១៨ នៃក្រមព្រហ្មទណ្ឌ។

បច្ចុប្បន្ន ជនជាប់ចោទខាងលើ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបែបបទបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់ ៕ ស រស្មី


ចែករំលែក៖