ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលអ្នកដំណើរ ខណៈប្រទះឃើញបុរសម្នាក់ដេកស្លាប់មុខកាស៊ីណូ ក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការផ្អើលឆោឡោឡើង ពីអ្នកធ្វើដំណើរចោមរោមមើល និងរបាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាន ខណៈប្រទះឃើញបុរសជនជាតិវៀតណាម ម្នាក់ដេកស្លាប់នៅខាងមុខកាស៊ីណូមួយកន្លែងនៅក្រុងបាវិតទំនងជាខ្យល់គរ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅខាងមុខកាស៊ីណូក្រោនស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ច នគរបាលក្រុងបាវិតបានឲ្យដឹងថា ពលរដ្ឋបានរាយការណ៍មកថា មានករណីមនុស្សស្លាប់ នៅខាងមុខកាស៊ីណូខាងលើ ទើប​សមត្ថកិច្ចចុះ​ដល់ចំណុចកើតហេតុ ដើម្បីធ្វើ​ការពិនិត្យ ។

សមត្ថកិច្ច​នគរបាលបន្តទៀតថា បុរសដែលស្លាប់ខាងលើ ឈ្មោះ តាត់ តូហា អាយុ៧៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅទីក្រុងហូជីមិញ ប្រាតេស ប្រទេសវៀតណាម កាន់លិខិត​ឆ្លងដែនខេខC 6301556 ។

ក្រោយពីឆ្លងតាមការពិនិត្យសាកសពពីគណៈកម្មការកោសល្យវិច័យខេត្ត រួមលោកគ្រូពេទ្យ សុខ ប៊ុនថន អនុប្រធានការិយាល័យស្រុកប្រតិបត្តិជីភូថា ជនរងគ្រោះ​ពិតជាស្លាប់ដោយសារខ្យល់គពិតមែនមិនមានស្លាកស្នាមជារឿងឃាដកម្មអ្វីនោះទេ ។

បន្ទាប់ពីពិនិត្យ​ចប់សាកសព សមត្ថកិច្ចប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖