រដ្ឋាភិបាលទីក្រុងប៉េកាំង បានអំពាវនាវដល់ អាមេរិក បញ្ចប់សកម្មភាព ដាក់គំនាបទៅលើក្រុមហ៊ុនឯកជនរបស់ចិន ក្នុងនោះមានក្រុមហ៊ុនបច្ចេកវិទ្យា Huaweiជាដើម ។
កាលពីថ្ងៃទី២៩ ខែមករា កន្លងមក រដ្ឋាភិបាលចិនបានអំពាវនាវដល់ រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ បញ្ចប់ការដាក់គំនាបដោយគ្មានហេតុផល សម្តៅទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។ ការចោទប្រកាន់របស់អាមេរិក ទៅលើក្រុមហ៊ុននេះ មិនមានភស្តុតាងច្បាស់លាស់នោះឡើយ គឺជាលក្ខណ្ឌនយោបាយ ទាំងស្រុង ។
នៅពេលនេះដែរ ក្រុមហ៊ុន Huaweiបានបដិសេធន៍ទាំងស្រុង រាល់ការចោទប្រកាន់របស់អាមេរិក ដោយបញ្ជាក់ថា ក្រុមហ៊ុនមិនបានធ្វើអ្វីខុសនោះឡើយ ។ សារព័ត៌ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ប្រទេសចិន Huawei បានបដិសេធន៍ថា មិនមានកំហុសអ្វីនោះទេ បន្ទាប់ពីរដ្ឋរាជអាជ្ញាអាមេរិកបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងក្រុមហ៊ុននេះ ។
ក្រុមហ៊ុន Huawei ក៏បានច្រានចោលពាក្យបណ្តឹង ព្រហ្មទណ្ឌដែលប្រឆាំងនឹងមន្រ្តីហិរញ្ញវត្ថុ លោកស្រី Meng Wanzhou ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកាណាដាកាលពីខែមុន ។ ការចោទប្រកាន់ប្រឆាំងនឹងក្រុមហ៊ុន Huawei នៅសហរដ្ឋអាមេរិក រួមមានការក្លែងបន្លំធនាគារ ការរារាំងដល់ភាពត្រឹមត្រូវ និងការលួចបច្ចេកវិទ្យាផងដែរ ។
គេបានដឹងថា ករណីនេះអាចបង្កើនភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក ថែមមួយកម្រិតទៀត ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយក្រុមហ៊ុន Huawei បានឲ្យដឹងថា ក្រុមហ៊ុនមានការខកចិត្តដែល ដឹងពីការចោទប្រកាន់ដែលបានធ្វើឡើងប្រឆាំងនឹងក្រុមហ៊ុននៅថ្ងៃនេះ ។
នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងថា ក្រុមហ៊ុនមិនបានប្រព្រឹត្ត “ការរំលោភបំពានណាមួយ” ហើយថា “ក្រុមហ៊ុនមិនយល់អំពីការធ្វើខុសរបស់លោកស្រី Meng ” នោះទេ ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការចោទប្រកាន់ពីបទលួច អាថ៌កំបាំងលើពាណិជ្ជកម្ម គឺជាប្រធានបទនៃបណ្តឹងរដ្ឋប្បវេណីដែលបានដោះស្រាយ ហើយចៅក្រមរកឃើញថាមិ នមានការខូចខាត ឬក៏មិនមែនជាការប្រព្រឹត្ដដោយចេតនា និងព្យាបាទនោះទេ ៕