ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យសង្វេគ ប្ដីប្រពន្ធ១គូជួបគ្រោះថ្នាក់ចរាចរណ៍ ប្រពន្ធស្លាប់ ប្ដីរងរបួស

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកភ្ញៀវទេសចរណ៍ នឹងម៉ូតូរ៉ឺម៉ក កាលពីវេលាម៉ោង១២ថ្ងែត្រង់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិប្រិ៍យថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកម៉ូតូរ៉ឺម៉កបានដឹកប្រពន្ទមកពីពិនិត្យផ្ទៃពោះ ជិតគ្រប់ខែបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់ និងបានស្លាប់ខណៈបញ្ជូនទៅដល់គ្លីនិកស៊ឹង រិទ្ធីរ៉េត មុខសាលាស្រុកចាស់។

រហូតមកដល់ពេលនេះ សមត្ថកិច្ចពុំទានបញ្ចាក់អត្តសញ្ញាណនៅឡើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖