ខេត្តបាត់ដំបង៖ ថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២០និង៥នាទី នៅចំណុចក្រុមទី១២ ភូមិព្រៃស្វាយ ឃុំព្រៃស្វាយស្រុក មោងឫស្សីខេត្តបាត់ដំបង លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ 235.236 មានករណីរឿងគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត១គ្រឿង ម៉ាកហ៊ីណូ ធុនដឹកជញ្ជូនធំ ពាក់ផ្លាកលេខ ភ្នំពេញ 3A. 2727 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ធ្វើដំណើរមកពីបាត់ដំបង មុខទៅភ្នំពេញ លុះមកដល់ចំនុចកើតហេតុខាងលើ បានបុករថយន្ត01គ្រឿងម៉ាក់ហ៊ីយិនដាយ ធុនដឹកជញ្ជូនតូច ពាក់ផ្លាកលេខ បាត់ដំបង 2B.6341 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នាបណ្តាលឲ្យមនុស្សស្លាប់២នាក់ ភេទប្រុស និងរបួសធ្ងន់២នាក់ ភេទស្រី១នាក់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី មធ្យោបាយរថយន្តខូច២គ្រឿង។
ជនរងគ្រោះក្នុងហេតុការណ៍នេះ សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ។ រថយន្តបង្ក និងរថយន្ជនតរងគ្រោះត្រូវបាន ស្ទូចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី ៕ សំ វិច្ឆិកា