ខេត្តពោធិ៍សាត់៖ ក្យូសលក់ដូរមួយកន្លែង ត្រូវបានគេលួចដុតឆេះម៉ត់ សង្ស័យជាករណីរឿងគំនុំ ។
ហេតុការណ៍នេះ ភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៤ និង១០នាទី រសៀល ថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចប្រឡាយរំដេង ស្ថិតក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
យោងតាមប្រភពរាយការណ៍មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកានបង្ហើបថា ហេតុការណ៍នេះបង្កឡើងដោយជនសង្ស័យម្នាក់បានកំណត់មុខសញ្ញា និងបក្ខពួកចំនួន ៣នាក់ផ្សេងទៀត(រត់គេចខ្លួន) ក្យូសត្រូវអគ្គិភ័យឆាបឆេះអស់ចំនួន ៤ក្យូស។
ប្រភពរាយការណ៍ខាងលើបន្តថា ក្យូសលក់ដូរដែលសង្ស័យជាករណីលួចដុតឆេះម៉ត់នោះ ត្រូវបានគេស្គាល់ឈ្មោះ ចិន សុខុម ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ។
ប្រភពដដែលបន្តទៀតថា ករណីនេះអាជ្ញាធរមូលដ្ឋានមានសមត្តកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការចុះពិនិត្យ និងធ្វើការស្រាវជ្រាវ ហើយសន្និដ្ឋានអាចជាករណីគំនុំ ៕ បុឹម ពិន