ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព័ទ្ធចាប់បុរសឡើងលើអគារគណបក្សប្រជាជនកម្ពុជា សង្ស័យបែកថ្នាំ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បង្កការភ្ញាក់ផ្អើលអស់សមត្ថកិច្ចព្រលឹម ខណៈកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ អធិការដ្ឋាននគរបាលក្រុង ប៉ុស្តិ៍រដ្ឋបានព្រៃញី ព័ទ្ធចាប់បុរសម្នាក់ឡើងលើអគារគណបក្សប្រជាជនកម្ពុជា ។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ឆ្នាំ២០១៩ ក្នុងបរិវេណគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់។

កម្លាំងចុះបត្តិ្របត្តិការបប្រាប់ថា ជនសង្ស័យឈ្មោះ យិន សុឃឿន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកោះស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កូនកំព្រា។

ប្រភពខាងលើបន្តថា ការពិតជនសង្ស័យត្រូវបានកម្មករសំណង់ និងអ្នកយាមកាមនៅទីនោះ ឃើញស្រាត់ខោអាវរត់ឡើងលើអគារតាំងពីរំលងអធ្រាត្រឈានចូលថ្ងៃដដែលមកម្លេះ ហើយមិនឃើញចុះមកក្រោមវិញនោះទេពួនសំងំបាត់ឈឹងតែម្ដង គេសង្ស័យជាករណីចោរកម្មក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅឡោមព័ទ្ធ និងឡើងចាប់បាន និងបញ្ជូនយកទៅសួរនាំបន្ត ។

ប្រភពដដែលបន្តទៀតថា ជនសង្ស័យប្រាប់សមត្ថកិច្ចថា ខ្លួនបានលឺសន្ធឹកគេបាញ់គ្នាដូចធ្វើសង្រ្គៀម ហើយថែមទាំងលឺសន្ធឹកគេដេញបាញ់ខ្លួន ទើបរត់ឡើងទៅពួនសំងំបែបនេះ ដូច្នេះករណីនេះអាចសន្ថិដ្ឋានបានថា(បែកថ្នាំ) ជនសង្ស័យនគរបាលជំនាញគ្រឿងញៀនបន្តធ្វើការសាកសួរនៅឡើយ៕ បុឹម ពិន


ចែករំលែក៖