ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង ១២,៣០ នាទី ថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩ ករណីមនុស្សលង់ទឹកបណ្តាលឲ្យស្លាប់ នៅចំណុច បឹងធា ទឹកដីភូមិរមាំងងាប់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ពាង ណា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។
តាមការបំភ្លឺ ពីឈ្មោះពាង ណូយ ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាប្អូនស្រីបង្កើត បានឲ្យដឹងថាកាល វេលាម៉ោង៧និង២០នាទីព្រឹក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ខ្លួនមានគ្នា៣នាក់ បាននាំ គ្នាទៅរើសគ្រាប់ស្វាយចន្ទី នៅតំបន់ទួលស្លឹកព័រ ទឹកដីភូមិអូររំដែង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ទី: ១.ឈ្មោះ ពាង ណូយ ភេទស្រី ,២.ឈ្មោះ ហម វ៉ាន ភេទស្រី ,៣.ជនរងគ្រោះផ្ទាល់ ទាំងអស់គ្នា នៅភូមិ ឃុំ ជាមួយគ្នា ពេលទៅដល់មាត់ទឹកបឹងធាឈ្មោះហម វ៉ាន គាត់ដើរទៅយកទូកបំរុងជិះឆ្លងទៅត្រើយខាង ជើងទាំងអស់គ្នា ចំណែកខ្លួននិងជនរងគ្រោះ អង្គុយចាំ ពេល ហម វ៉ាន អំុទូកជិតមកដល់មានខ្យល់កួច ទូកទៅទិសខាងជើង ជនរងគ្រោះ ក៏ចុះហែលទៅតាមយកទូក តែទូកចេះតែអណ្តែតទៅត្រើយខាងជើង ជនរងគ្រោះក៏ចេះតែហែលតាម រហូត ដល់កណ្តាលពោះអូរបានចម្ងាយ២០ម៉ែត្រ តោងគល់ ឈើ ក៏ស្រែកប្រាប់ខ្លួនថា ហៅគេអ្នកចេះហែលទឹកជួយអញផង ខ្លួនក៏រត់ហៅគេមកជួយប្រហែល២០ នាទី ពេលទៅដល់វិញមិន ឃើញជនរងគ្រោះទេ ភ្លាមនោះអ្នកស្រុក ក៏នាំគ្នាមុជតាមរករហូតដលម៉ោង ១១:២៥នាទី ទើបរកឃើញជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញនិងប៉ុស្តិ៍ ព្រមទាំងរដ្ឋអំណាចមូលដ្ឋានចូលរួមពិនិត្យសាកសពពុំមានឃើញស្លាកស្នាមអ្វីឡើយ ទើបការសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយសារលង់ ទឹកប្រាកដមែន ។
មូលហេតុជនរងគ្រោះមិនសូវមានកម្លាំងមានជំងឺប្រចាំកាយ ហើយស្រវឹងស្រាជាប្រចាំ ហែលទឹកទាំងខោអាវទើបហេវហត់លង់ទឹកស្លាប់តែម្តង ក្រោយមកសមត្ថកិច្ចធ្វើកំណតហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ប៊ុនរិទ្ធី