ខេត្តរតនគិរី៖ យុវជនម្នាក់ ទៅកាត់ដើមឈើយកមកធ្វើផ្ទះមិនប្រយត្ន័ ត្រូវរលំហើយវាត់ត្រូវចំក្បាលរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅឡើយ ។
ហេតការណ៍នោះ បានកើតឡើងនៅវេលាម៉ោង ៤.០០នាទី រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នៅចំណុចអូរយក្សម៉ាយ ស្ថិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។
ប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តាំ ជូក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិទំពួនមុខរបរកសិករ មានទីលំនៅ ភូមិ ឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា ករណីនេះ ជនរងគ្រោះកាត់រំលំដើមឈើ អារយកទៅធ្វើផ្ទះ តែពេលឈើដួលមកស្រាប់តែទាក់មែកទៅនឹងដើមផ្សេងទៀត ក៏បាក់ធ្លាក់មកត្រូវចំក្បាលតែម្តង បណ្តាលឲ្យរបួសយ៉ាងធ្ងន់ ។
ក្រោយកើតហេតុ សាច់ញាតិ ក៏បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ៕ ជីវន្ត័