ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់! ក្មេងប្រុសពីរនាក់បានស្លាប់ ដោយរថយន្តក្រឡុកស៊ីម៉ងត៍បុកនិងកិន នៅកែងរ៉ារថភ្លើងក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្មេងប្រុស២នាក់ដែលគេដឹងថា ជាសិស្សសាលាឡាយហ្វរ័ ក្រុងព្រះសីហនុ ជិះម៉ូតូឌុបគ្នា ចេញពីសាលា វិលទៅផ្ទះវិញ ហើយជួបគ្រោះថ្នាក់ចរាចរដ៏រន្ធត់ ពេលនេះកុមារាទាំងពីរបានស្លាប់នៅនឹងកន្លែង ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើង នៅផ្លូវកែងរ៉ាលើវិថីផែ ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុកាលពី វេលាម៉ោងជិត៧យប់ ថ្ងៃ២៧ ខែមីនា ឆ្នាំ២០១៩ បង្កឡើងរវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ និងម៉ូតូ។

ប្រភពពីសាច់ញាតិឲ្យដឹងថាជនរងគ្រោះទី១ឈ្មោះ ឆេង ប៊ុនស៊ឺ រៀនថ្នាក់ទី១០B សាលាឡាយហ្វ័រ និងទី២ឈ្មោះលីម កាលីនរៀនថ្នាក់ទី៧B សាលាឡាយហ្វ័រ ដូចគ្នា។

សពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល វត្ថុតាងមានម៉ូតូនិងរថយន្តក្រឡុកស៊ីម៉ងត៍យកទៅរក្សាទុកនៅការិយាលយ័ប៉ូលិសចរាចរ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖