ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកស្នួល ឃាត់ ខ្លួនបុរស១នាក់ រកឃើញសង្ស័យគ្រឿងញៀន ម៉ាទឹកកក ២កញ្ចប់ធំ

ចែករំលែក៖

ខេត្តក្រចេះ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៦:៤៥នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្នួល បានធ្វើការចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខសាលាចិន ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

ការចុះបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យចំនួន១នាក់ឈ្មោះ ហិន រតនា (ហៅស្វិត) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

សមត្ថកិច្ចក៏បានចាប់យកសម្ភារវត្ថុតាងរួមមាន៖ ម្សៅក្រាម ពណ៌ស សង្ស័យជាគ្រឿងញៀនម៉ាទឹកកកចំនួន២កញ្ចប់ធំ ទូរសព្ទ័ចំនួន១គ្រឿង ម៉ាកអាយហ្វូន, ម៉ូតូចំនួនមួយគ្រឿង ម៉ាកឌ្រីមសង់ ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ដុតាងត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការ ដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី ៕


ចែករំលែក៖