ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិបរទេសម្នាក់ខ្យល់គរស្លាប់នៅលើកៅអីមុខផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ខ្យល់គរ ស្លាប់នៅលើកៅអីមុខផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩យប់​ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្ទះលេខ៥៩Eo ផ្លូវលេខ១៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

សពជនរងគ្រោះ(ស្លាប់)មិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាស្នាក់នៅម្តុំផ្សារចាស់ ក្រុងភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុនៅម៉ោងជាង៧ព្រឹក គេឃើញជនរងគ្រោះ ដើរមករកប្រពន្ធរបស់គាត់ដែលបានស្នាក់ផ្ទះជួលជាន់ទី១ជាប់ និងផ្ទះកើតហេតុ ស្រាប់តែមួយសន្ទុះក្រោយមកជនរងគ្រោះបានចុះមកក្រោមវិញដោយមិនបានជួបប្រពន្ធគាត់នោះទេ ព្រោះប្រពន្ធគាត់បានទៅធ្វើការបាត់ហើយ រួចជនរងគ្រោះបានមកអង្គុយនៅលើកៅអីឈើផ្ទះកើតហេតុ រហូតដល់ម៉ោងកើតហេតុប្រជាពលរដ្ឋឃើញសភាពជនរងគ្រោះដូចជាស្រួល បានទំនាក់ទំនងទៅរថយន្តសង្គ្រោះមន្ទីរពេទ្យកាលម៉ែត ឲ្យដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យផង បន្ទាប់មករថយន្តសង្គ្រោះបានចុះមកដល់រួចបានទៅពិនិត្យទៅលើជនរងគ្រោះរួចខាងរថយន្តសង្គ្រោះបានប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ ។

បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យនៅ និងកន្លែងកើតហេតុ ធ្វើកោសល្យវិច័យរួច សន្និដ្ឋានថាជនរងគ្រោះសង្ស័យអង្គុយយូរពេកបណ្តាលឲ្យខ្យល់ គរ ស្លាប់តែម្តង ហើយសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖