ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ លោក​ លឺ ឡាយស្រេង អាចវិលត្រឡប់មកកម្ពុជាបាន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖

«លោក​ លឺ ឡាយស្រេង អាចវិលត្រឡប់មកកម្ពុជាបាន

នៅព្រឹកថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៩ នេះ ក្នុងពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតចំនួន ៣,២១៣នាក់ នៃវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ សម្តេចប្រមុខដឹកនាំ បានមានប្រសាសន៍ហៅ លោក លឺឡាយ ស្រេង អតីមន្រ្តីរដ្ឋាភិបាលចាស់ ដែលកំពុងរស់នៅក្នុងប្រទេសថៃ អោយវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយគ្មានការភ័យខ្លាចអ្វីឡើយ។ សម្តេចតេជោ បានប្រកាសជាសាធារណៈថានឹងគ្មានការចោទប្រកាន់ទៅលើរូប លោក លឺ ឡាយស្រេង ទេ ហើយបានប្រាប់ទៅអាជ្ញាធម៍ និងសមត្ថកិច្ចកុំអោយចាប់ចងរូបគាត់ទៀតផង។ ព្រោះថ្មីៗនេះ សម្តេចតេជោ បានឃើញ ព័ត៌មានតាមបាងកកប៉ុស្ត៍ ដែល លោក លឺ ឡាយស្រេង បានអំពាវនាវសុំការសណ្តោសលើកលែងពី សម្តេចតេជោ ដើម្បីបានវិលត្រឡប់ចូលមករស់នៅនៃជីវិតចុងក្រោយក្នុងប្រទេសកំណើត។

សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែមានព្រហ្មវិហារធម៍ចំពោះពលរដ្ឋ ក៏ដូចជាអតីមន្រ្តីមួយចំនួនដែលទទួលស្គាល់នូកំហុសឆ្គង ដូចជារូប លោក លឺ ឡាយស្រេង ដែលកន្លងទៅបានជេរប្រមាថព្រះមហាក្សត្រកម្ពុជា និងរូបសម្តេចតេជោផ្ទាល់។ សម្តេចតេជោ ក៏ធ្លាប់បានបញ្ជាក់ច្បាស់ថា គ្មានផលប្រយោជន៍អ្វីដែលទៅសំងំលាក់ខ្លួនជេរប្រមាថមកលើរូបសម្តេច ឬឈរធ្វើបាតុកម្មតាមផ្លូវជេរប្រមាថមាក់ងាយមកលើព្រះមហាក្សត្រខ្លួនឯង មកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ជេរប្រមាថមកលើរូបសម្តេចផ្ទាល់។

សម្តេចតេជោ តែងតែផ្តល់ឱកាស និងណែនាំអោយអ្នកទាំងនោះ បើពិតជាចង់ចូលរួមជួយកសាងប្រទេសជាតិមែន គឺនិយាយស្តីត្រូវមានសីលធម៍ល្អថ្លៃថ្នូរ ត្រូវទទួលស្គាល់កំហុសខ្លួនឯង ហើយចូលមកអង្គុយធ្វើការនៅក្នុងប្រទេស ទើបមានលទ្ឋផលប្រសើរជាងដើរស្រែកនៅតាមដងផ្លូវក្រៅប្រទេស» ៕


ចែករំលែក៖