ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​ខ្មែរ​ម្នាក់ លួច​នាំយក​បារី​១៦០​សុង ​ឆ្លងដែន​ខុសច្បាប់​ ចូល​ប្រទេស​ថៃ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ ថៃ​ចាប់​ឃាត់ខ្លួន

ចែករំលែក៖

ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ៖ ​​ពលរដ្ឋ​ខ្មែរ​ម្នាក់​ ឈ្មោះ ស៊ឹម វ៉ាន់​ ហៅ ​(​តា​វែង​) ភេទប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​របស់​ថៃ​ចាប់​​​ខ្លួន​ពីបទ​ឆ្លងដែន​ខុសច្បាប់ ​​​យក​បារី​ចូល​ប្រទេស​ថៃ​ចំនួន​១៦០​សុង ។

ការ​ឃាត់​ខ្លួន​នេះ ​ធ្វើ​ឡើង ​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច UA. (៩៨.១៨) ខាងលិច​ច្រក​អន្តរជាតិ​ជាំ​សា​ងុំា​ ចម្ងាយ​២០០​ម៉ែត្រ។

បច្ចុប្បន្ន ជនសង្ស័យ​ម្នាក់​ខាងលើ ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​ទៅ​ស្រុក​ភូ​ស៊ី​ង ខេត្ត​ស៊ីសាកេ​ត ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​នៅ​ប្រទេស​ថៃ​៕​ ប៉ែន នួន


ចែករំលែក៖