ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របុកជាមួយម៉ូតូរងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់ឪពុក និងកូនបានរងរបសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចាចរណ៍ កាលពីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១:៣០នាទីយប់ នៅលើផ្លូវជាតិលេខ១ ចន្លោះគីម៉ែត្រលេខ១៤៥-១៤៦ ភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចថា បុរសដែលរងរបួសធ្ងន់ ឈ្មោះ មិត្ត សំណ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិដំបូកជូរ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងកូនប្រុសឈ្មោះ សៀម ឆានុន អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។ ចំណែកអ្នកបើករថយន្ត មិនស្គាល់ឈ្មោះ ក្រោយបង្កហេតុ បានរត់គេចខ្លួន បន្សល់តែរថយន្តនៅកន្លែងកើតហេតុ ។

សាក្សីថា រថយន្តកុងតឺន័រ ម៉ាក់STERLING ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3G.0849 ធ្វើដំណើរលើផ្លូវជាតិលេខ១ បុកជាមួយម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ បណ្តាលឲ្យរងរបួស​ភាគីខាងម៉ូតូ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ។

វត្ថុតាងត្រូវសមត្ថកិច្ចកមករក្សាទុកនៅអធិការនគរបាលក្រុងបាវិត ដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖