ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរថៃ បានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន១នាក់ តាមច្រកអន្តរជាតិជាំ មកប្រគល់ឲ្យកម្ពុជាវិញ កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ប្រជាពលរដ្ឋខ្មែរខាងលើឈ្មោះ ភូត វិត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ បឹងស្នួល ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។
ទាក់ទងរឿងខាងលើនោះដែរ ទាហានថៃ បានចាប់ខ្លួនពលរដ្ឋខ្មែរម្នាក់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ កន្លងទៅ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ចូលតាមច្រកម៉ាឡៃ ជាប់គុក នៅស្រុក ខាន់ថាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ ។
បច្ចុប្បន្ន ពលរដ្ឋខ្មែរម្នាក់ ដែលអាជ្ញាធរថៃបញ្ជូនមកនោះ ត្រូវបានសមត្ថកិច្ចឲ្យវិលទៅលំនៅឋានវិញហើយ៕ ប៉ែន នួន