ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងរ៉ែអះអាងថា ខ្លួនគ្មានសិទ្ធិអនុញ្ញាតឲ្យក្រុមហ៊ុនទ្រីភាពសម្អាតច្រាំងទន្លេទេ

ចែករំលែក៖

ភ្នំពេញ ៖ លោក ស៊ុយ សែម បានដឹក​នា​ំប្រតិ​ភូក្រសួងរ៉ែ និងថាមពលចូលរួម​កិច​្ច​ប្រ​ជុំ​ពិភាក្សាជាមួយ ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និងផ្តល់យោបល់ ដែលអង្គប្រជុំមានគោលបំណងពិភាក្សាផ្តោតលេីបេសកកម្ម និង​សមិទ្ធ​ផលក្នុងរង្វង់ដែន សមត្ថកិច្ចរបស់​ក្រសួង​រ៉ែ និងថាមពល។

ក្រសួងរ៉ែនិងថាមពល បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយទស្សន វិស័យ ដេីម្បីអនុវត្តមុខងាររបស់ខ្លួន ដែល រាជរដ្ឋាភិបាលប្រគល់ជូន ក្នុងនាមជាសេនាធិការដែលមានបេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យរ៉ែ ថាមពល ប្រេងកាត បរមាណូស៊ីវិល រួមទាំងវិទ្យុសកម្ម និង អគ្គិសនី។

កិច្ចប្រជុំពិភាក្សា ក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ធ្វើឡើងនៅ វិមានសន្តិភាព ព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃ​ទី២៣ ខែឧសភា ឆ្នាំ២០១៩។

លោកទេសដ្ឋរមន្ត្រី ពេជ្រ ស្រស់ បាន​លើ​ក​​ឡើង​ថា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល គ្មានសិទ្ធិអនុញ្ញាតឲ្យក្រុមហ៊ុន ទ្រី ភាព ធ្វើ​ការសម្អាត ច្រាំងទន្លេទេ ប៉ុន្តែមានសិទ្ធិគ្រប់​គ្រងរ៉ែក្នុងទន្លេនោះ។

ពាក់ព័ន្ធទៅនឹងករណី ដែលលេចឮថា ក្រុមហ៊ុន ទ្រី ភាព ធ្វើការសម្អាតនៅតាម​ច្រាំងទន្លេ ដែលជាករណីធ្វើឲ្យមានការ ប្រតិកម្មយ៉ាងខ្លាំង នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក កាលពីពេលថ្មីៗកន្លងទៅនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវ​ជន​កម្ពុជា ព្រមទាំងជាសមាជិក នៃឧត្ដម​ក្រុម​ប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បាន​លើក​ជាសំណួរចោទសួរទៅកាន់ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និងថាមពលឲ្យជួយឆ្លើយបំភ្លឺ រីឯ​ភាគីខាងក្រសួង​រ៉ែ និងថាមពល ក៏បានធ្វើ​ការ​ឆ្លើយ​​តប​ភ្លាមៗថា ក្រសួងពុំមានសមត្ថកិច្ចក្នុងការផ្ដល់ទន្លេឲ្យទៅក្រុមហ៊ុន ទ្រី ភាព ធ្វើការស្ដារនោះទេ តែក្រសួងមានកាតព្វ កិច្ចគ្រប់គ្រងរ៉ែ ដែលនៅខាងក្រោម​ទន្លេ រួម​​មានដូចជា៖ ខ្សាច់, ថ្ម, ក្រួស ជា​ដើម ហើយចំពោះការដឹកជញ្ជូនចេញ ដោយ​ពុំ​មានច្បាប់អនុញ្ញាតក្រសួង នឹងមានវិធាន​ការ ដោយត្រួតពិនិត្យមើលការលក់នោះ ថា លក់ទៅឲ្យភាគីខាងណា រួចក្រសួងនឹង កំណត់​ឲ្យ​ធ្វើការបង់ពន្ធចូលរដ្ឋ “។

លោក ពេជ្រ ស្រស់ បានសួរដេញ ដោល​ទៅភាគីក្រសួងរ៉ែ និងថាមពល និង អគ្គិសនីកម្ពុជា ចំនួន៤ចំណុចនៅក្នុងកិច្ច ប្រជុំនេះ។

១៖ អំពីលុយបានពីការលក់ភ្នំ រ៉ែ និង ខ្សាច់បូមពីទន្លេ បានចំណូលប៉ុន្មានចូលទៅ ជាថវិការបស់រដ្ឋ…។

២៖ អំពីគោលជំហររបស់ក្រសួងរ៉ែ និង ថាមពល ជាមួយក្រុមហ៊ុន ទ្រី ភាព តើខាង ក្រសួងអនុញ្ញាត ឲ្យក្រុមហ៊ុនមួយនេះធ្វើការសម្អាតច្រាំងទន្លេដែរឬទេ? ៣៖ អំពីក្រសួង​ រ៉ែ និងថាមពលមានដីជាប់ជើងភ្នំក្រោយ ពលរដ្ឋកាន់កាប់អាស្រ័យផល តើក្រសួង​អាច​​​ប្រគល់ ដីនោះ ឲ្យពលរដ្ឋវិញដែរឬទេ? និង៤៖ ហេតុអ្វីបានជាតម្លៃភ្លើងឡើងថ្លៃ ១​គុណ​ជា២ គឺស្របពេលភ្លើងដាច់ គ្មានបាន​ប្រើ​ផងនោះ?៕ ហេង សូរិយា


ចែករំលែក៖