ព័ត៌មានទាន់ហេតុការណ៍៖

លិខិត​មិត្ត​អ្នក​អាន​៖ រថយន្តជាង៤០គ្រឿងដឹកឈើរង្គើព្រៃ អាជ្ញាធរខេត្តមណ្ឌលគិរីអត់ដឹង

ចែករំលែក៖

គណៈកម្មាធិការបង្ក្រាបបទល្មើសថ្នាក់ជាតិ បានបើកយុទ្ធនាការបង្ក្រាបសកម្មភាព កាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ ដែលមានរថយន្តធំៗជាង៤០គ្រឿងធ្វើសកម្មភាព

ដឹកជញ្ជូនឈើនៅខេត្តមណ្ឌលគិរី ។ គណៈកម្មាធិការថ្នាក់ជាតិ ដែលមានមូលដ្ឋាន នៅភ្នំពេញចុះទៅបង្ក្រាបបទល្មើសនៅខេត្តមណ្ឌលគិរី ។ ចុះអាជ្ញាធរថ្នាក់ដឹកនាំខេត្ត មណ្ឌលគិរីមិនបានដឹងថាមានបទល្មើសរង្គើព្រៃនៅក្នុងភូមិសាស្ត្រនៃដែនសមត្ថកិច្ច ដឹកនាំ គ្រប់គ្រងរបស់ខ្លួនទេឬ? ឬមួយអន់ចិត្តចំពោះគណៈកម្មាធិការថ្នាក់ជាតិដែល ចុះទៅវាយបំបែកឆ្នាំងបាយរបស់ខ្លួន?

មិនតិចទេ សម្រាប់រថយន្តធំៗ រហូតដល់ជាង៤០គ្រឿង ធ្វើសកម្មភាពដឹកឈើ ចេញពីក្នុងព្រៃទឹកដីខេត្តមណ្ឌលគិរី ។ បើអាជ្ញាធរថ្នាក់ខេត្តឆ្លើយថាមិនដឹងវាហាក់ដូច ជាមិនត្រឹមត្រូវទេ? ឬបើឆ្លើយដូចលោកយន្ត មីន អតីតអភិបាលខេត្តព្រះសីហនុថា “ហាមដែរ តែគេមិនស្តាប់!!” នោះថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីល្មមសមគួរចុះចេញពី តំណែង កុំចាំបាច់គេបង្ខំ ។ រថយន្តជាង៤០គ្រឿង មិនមែនទើបធ្វើសកម្មភាពនៅពេល ដែលគណៈកម្មាធិការចុះទៅបង្ក្រាបនោះទេ ។ ផ្ទុយទៅវិញ វាបានដឹកឈើចេញពីតំបន់ ព្រៃសម្បទាន ក្នុងខេត្តមណ្ឌលគិរីរាប់ឆ្នាំមកហើយ ហើយថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ ថ្នាក់ ជាពិសេសខាងមន្ទីរកសិកម្ម ទទួលបានលាភសក្ការ ឆ្អែតឆ្អន់ស្ទើរគ្រប់ៗគ្នា ហើយ ។ ដូច្នេះ បើថារឿងកាប់ឈើជាមួយរថយន្តជាង៤០គ្រឿងនេះ សមត្ថកិច្ចខេត្ត មណ្ឌលគិរីមិនដឹងនោះ គឺពិតជាមិនត្រឹមត្រូវទាល់តែសោះ ។

នៅទីនោះ ក្រៅពីឧកញ៉ា ជាមួយនិងរថយន្តធំៗជាង៤០គ្រឿង ក៏មានអ្នកបោះមេ ជាច្រើនទៀត ក្នុងនាមនាយកដែនជម្រកដែនសត្វព្រៃ ក៏ក្លាយជាឧកញ៉ាទៅហើយ ដែរ។ រឿងនេះនៅខេត្តមណ្ឌលគិរីគ្មានអ្វីគួរឲ្យចម្លែកទេ ពីព្រោះអ្នកចាត់ការជាមួយ ពួកមេឈ្មួញ សារឿន ម៉ាប់ ក៏ជាជនឆ្នើមក្នុងការរកស៊ីដឹកឈើនៅក្នុងមូលដ្ឋានខេត្ត មណ្ឌលគិរីនេះដែរ ។ ដូច្នេះគណៈកម​្មាធិការបង្ក្រាបបទល្មើសថ្នាក់ជាតិ ត្រូវពន្លាតដែន សមត្ថកិច្ចក្នុងការបង្ក្រាបឲ្យបានទូលំទូលាយ ពីព្រោះថាអ្នកសាងបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី មិនមែនមានតែឧកញ៉ា ស៊ឹង សំអុល នោះទេ ផ្ទុយទៅវិញបុរស ម្នាក់ឈ្មោះ សារឿន ម៉ាប់ និងអ្នកបោះមេ ដែលជាមន្ត្រីនៅក្នុងខេត្តនេះ ក៏ជាអ្នករួម ចំណែកសាងបទល្មើសព្រៃឈើដូចនឹងឧកញ៉ា ស៊ឹង សំអុលនេះដែរ ។

រឿងនេះគឺមិនមែន “គុយទាវមួយតុ ម៉ុកចេញលុយម្នាក់ឯងនោះទេ” ។ ផ្ទុយទៅ វិញក្រៅតែពី ស៊ឹង​ សំអុល ក៏ត្រូវរកអ្នកទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចនៃខេត្តមណ្ឌល គិរីនេះផងដែរ ។ ក្រៅពីឈ្មួញ ស៊ឹង សំអុល ក៏នៅមានឈ្មួញដទៃទៀត ដូចជាបុរស ឈ្មោះ សារឿន ម៉ាប់ និងអ្នកបោះមេដែលជាបុគ្គលប្រព្រឹត្តដោយផ្ទាល់អ្នកទទួលខុស ត្រូវក្នុងរឿងនេះ គឺថ្នាក់ដឹកនាំខេត្ត ។ បើតាមមន្ត្រីរាជការនៅក្នុងខេត្តនេះអះអាងថា ក្រៅពីពួកឈ្មួញ ដែលគណៈកម្មាធិការថ្នាក់ជាតិបង្ក្រាប កូនចៅ កូនប្រសា មេៗខេត្ត នេះ ក៏ជាប់ពាក់ព័ន្ធនឹងជំនួញឈើឆ្លងទៅប្រទេសវៀតណាមនោះដែរ ។ ដូច្នេះរឿងរថ យន្តដឹកឈើជាង៤០គ្រឿង មិនមែនឈ្មួញប្រព្រឹត្តដោយគ្មានការសមគំនិតពីអាជ្ញាធរ ថ្នាក់ខេត្តនោះទេ ។ តើនរណាក្នុងនាមអាជ្ញាធរខេត្ត ជាអ្នកទទួលខុសត្រូវរឿងបណ្តែត បណ្តោយ ធ្វេសប្រហែស ឬឃុបឃិតឲ្យឈ្មួញប្រព្រឹត្តបទល្មើសទ្រង់ទ្រាយធំ រហូតរថ យន្តធំៗជាង៤០គ្រឿងនោះ? ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖