ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់យកកូនកាំបិតចាក់បុរសម្នាក់បណ្តាលឲ្យរបួស

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនាយកកូនកាំបិតចាក់បណ្តាលឲ្យរបួស កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង ១១និង៣០នាទី ត្រង់ចំណុចផ្ទះលេខ១៤ ផ្លូវ១០៦ ភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹថាជនសង្ស័យឈ្មោះ សយ ឆាយ អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៤ ផ្លូវ១០៦ ភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ ស្រស់ ស៊ីណាត អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវ១០៤ ភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (របួសលើចង្កេះឆ្វេង)។

សមត្ថកិច្ចបានឲ្យដឹថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យកំពុងអង្គុយផឹកស្រាជាមួយគ្នា នៅចំណុចកើតហេតុ ក៏មានទំនាស់ពាក្យសម្តីគ្នា ជនសង្ស័យបានយកកូនកាំបិតចុងស្រួច ចាក់ជនរងគ្រោះត្រូវចំចង្កេះខាងឆ្វេងបណ្តាលបួសរួចជនរងគ្រោះបានទៅពេទ្យ ។ បន្ទាប់មកសមត្ថកិច្ចបានទទួលពត៌មាន និងបានចុះមកដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យមកសាសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ជ្រោយពេជ្រ


ចែករំលែក៖