ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រជិះម៉ូតូបត់ឆ្វេងត្រូវម៉ូតូសិស្សសាលាមកពីក្រោយ បុករបួសធ្ងន់ ៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រុសស្រី៣នាក់ បានរងរបួសធ្ងន់ទាំងសងខាង ដោយករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបត់ឆ្វេងខ្វះប្រុងប្រយត្ន័ មិនមើលក្រោយ បុកពេញទំហឹង កាលពីថ្ងៃ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៣១៤D ស្ថិតនៅភូមិត្រពាំងរុន ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ។

បើតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា បុរសដែលជិះម៉ូតូបង្កហេតុ បត់ឆ្វេងមានឈ្មោះ យិន សុខា ភេទប្រុស អាយុ៣១ ឆ្នាំមុខរបរកម្មកររោងចក្រ ទីលំនៅភូមិព្រះបាក់កឃុំព្រៃធំ ស្រុកកំពង់រោទ៍ ជិះម៉ូតូម៉ាកហុងដា សេ ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១K៦៩៨២ ។

ចំណែកសិស្សសាលា ដែលរងគ្រោះមានឈ្មោះ ចន ស្រីនិច្ច ភេទស្រី អាយុ១៦ ឆ្នាំមុខរស់នៅភូមិព្រៃសាគរ ឃុំព្រៃធំ ស្រុកកំពង់រោទ៍ និងអ្នករួមដំណើរមានឈ្មោះឡាក់ ស្រីនិច្ច ភេទស្រី អាយុ១៦ ឆ្នាំ មុខរបរសិស្សមានទីលំនៅភូមិ ឃុំជាមួយគ្នា ។

យោងតាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុមានមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១K៦៩៨២ ក្នុងទិសដៅពីត្បូងទៅជើងហើយ ក៏បានបត់ឆ្វេងខ្វះប្រុងប្រយត្ន័ មិនមើលក្រោយ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក់ហុងដា វេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១k.៨៩៥៩ជិះដោយនារី ជាសិស្សសាលា២នាក់ មកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងបណ្ដាលឲ្យដួល រដូករណែលពេញផ្លូវ បង្កការភ្ញាក់ផ្អើលតែម្ដង ។

បច្ចុប្បន្ន អ្នករបួសធ្ងន់ទាំង៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជួននៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយទាប ភ្លាមៗ និងវាស់វែង អូសយកមធ្យោបាយធ្វើដំណើរម៉ូតូទាំងពីរគ្រឿងមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំព្រះពន្លាដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖