ខេត្តពោធិ៍សាត់៖ នាល្ងាចថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយអ្នកបើកបររថយន្តដឹកថ្មចេញពីខេត្តកោះកុង ១គ្រឿង បានបាក់ផុងស្ពានដែកហោះកាប៊ីនរថយន្តឡើង ប៉ុន្តែមិនបង្កការរងរបួសមនុស្សទេ គ្រាន់តែព្រលឹងចុងសក់ប៉ុណ្ណោះ ។
ស្ពានដែករងការបាក់ផុងដោយសារអ្នកបើកបររថយន្តដឹកថ្ម ដែលគេសង្ស័យផ្ទុកលើសចំណុះនោះ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន កំពុងមមាញឹកអន្តរាគមន៍ និងសម្រូលចរាចរណ៍ ។
នេះបើតាមការបញ្ជាក់ពីលោកអធិការនគរបាលស្រុកវាលវែង នាល្ងាចថ្ងៃដដែលក្រោយហេតុការណ៍ដែលបានកើតឡើង ៕ បុឹម ពិន