ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តToyota Prius បុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ ឯតៃកុងចុះគេចខ្លួនទុករថយន្តចោល

ចែករំលែក៖

ភ្នំពេញ៖ រថយន្តមួយគ្រឿងម៉ាក តូយ៉ូតា ព្រូស បានបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់អស់ចំនួន២កង់ ឯរថយន្តបង្កបានដាច់ការឡែកង់មុខទៅលេងរួច ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខវិទ្យាល័យ ជា សុីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តបង្កម៉ាក តូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-9329 បានធ្វេីដំណេីរតាមផ្លូវលេខ២៧១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកេីតហេតុក៏បានរេចង្កូតបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន២កង់ ចំណែករថយន្តបានដាច់កាឡែកង់មុខផ្នែកខាងស្ដាំទៅមុខលែងរួច ។

ក្រោយកេីតហេតុភ្លាមៗ ម្ចាស់រថយន្តបង្កបានចុះគេចខ្លួនបាត់ ដោយបន្សល់រថយន្តទុកឲ្យសមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖