ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនថៅកែផ្ទះសំណាក់យីហោ “ឡេស៊ីហ្វីស” ក្រោយផ្ដល់ទីតាំងជួញដូរ និងសម្រួលឲ្យប្រើប្រាប់ញៀនគ្រឿង និងដកហូតកាំភ្លើងមួយដើម រួមទាំងជនសង្ស័យ៧នាក់ទៀត

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៨នាក់ ក្នុងនោះមានម្ចាស់ផ្ទះសំណាក់ម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែងករណីជួញដូរ និងសម្រួលទីតាំងឲ្យប្រើប្រាប់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅទីតាំងផ្ទះសំណាក់ យីហោ “ឡេស៊ីហ្វីស” ដែលមានចំនួន១៨បន្ទប់ ក្នុងនោះសមត្ថកិច្ចបានត្រួតពិនិត្យឃើញមានចំនួន១៣បន្ទប់ដែលបានសម្រួលទីតាំងឲ្យប្រើប្រាស់និងជួញដូរគ្រឿងញៀន ។

ករណីបង្ក្រាបទីតាំងខាងលើនេះ បានធ្វើឡើងកាលពីវេលា៤និង៣០នាទីរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅទីតាំងផ្ទះសំណាក់ យីហោ “ឡេស៊ីហ្វីស” ផ្លូវលេខ៨១ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ដឹកនាំដោយលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ សហការជាមួយអធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបជាក់ស្តែង ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ (ស្រី០៣នាក់) រួមមាន៖ ១/ឈ្មោះ ផៃ គន្ធី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ផ្ទះសំណាក់ ។

២/ឈ្មោះ ឈួន ថា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់បន្ទប់លេខ០០៣ មុខរបរមិនពិតប្រាដ (ជួញដូរ )។

៣/ឈ្មោះ ម៉ាក់ សូវត្ថិ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើមុខរបរអ្នកមើលការខុសត្រូវ។

៤/ឈ្នោះ រ៉ា ស៊ុមឆាយឆាញស៊ុំ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់ទីតាំងខាងលើ មុខរបរសន្តិសុខ។

៥/ឈ្មោះ ឡេន មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការនៅផ្ទះសំណាក់ គីមសួរ (ប្រើប្រាស់)។

៦/ឈ្មោះ ទុំ សុភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់)។

៧/ឈ្មោះ ឡុង ស្រីម៉ៅ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុចរបរបគ្មាន (ប្រើប្រាស់)។

៨/ឈ្មោះ ទុន ចរិយា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន (ប្រើប្រាស់)។

វត្ថុតាងចាប់យករួមមាន៖ ១/ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៤កញ្ចប់ ។ ២/កាំភ្លើងខ្លី មួយដើមមិនស្គាល់ម៉ាក ។ ៣/ដាវកែច្នែនិងកាំចំនួន០៣ដើម ។ ៤/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួនធំ ។ ៥/ឧបករណ៍ប្រើប្រាស់មួយចំនួន។

ក្រោយប្រតិបត្តិការរួចចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕ស រស្មី


ចែករំលែក៖