ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យអាណិត! ក្មេងស្រីម្នាក់ទៅរៀនគួរដូចទៅលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងស្រីម្នាក់ទៅរៀនគួរ ដូចឲ្យទៅលង់ទឹកស្លាប់ ។ ហេតុការណ៍ដ៏សង្វេគនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្រះទឹកឈ្មោះ ខួង វ៉ែន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ រូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងស្រីរងគ្រោះឈ្មោះ លាក់ ភ័ក្ត្រា អាយុ១២ឆ្នាំ មានទីលំនៅភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុកុមារីរងគ្រោះបានទៅរៀនគួរនៅភូមិរូង ឃុំក្រវ៉ា លុះចេញពីរៀន កុមារីរងគ្រោះពុំដឹងទៅណាទេ លុះបាត់កូនស្រីយូរពេកឪពុកម្តាយបានជិះម៉ូតូរកមកដល់នៅចំណុចផ្ទះអ្នកគ្រូ ដែលកូនស្រីធ្លាប់ទៅរៀនគួរ ពេលទៅដល់ផ្ទះអ្នកគ្រូ ឪពុកម្តាយក្មេងស្រីរងគ្រោះបានសួរទៅអ្នកគ្រូថា: អ្នកគ្រូមានឃើញកូនស្រីខ្ញុំដែរទេ អ្នកគ្រូឆ្លើយថា: វាចេញទៅបាត់ហើយតើ…ពេលនោះស្រាប់តែឆោឡោ ទាំងឪពុកម្តាយ ទាំងអ្នកគ្រូ ក៏នាំគ្នាដើររកក្បែរបរិវេណដែលកូនរៀន ស្រាប់តែប្រទះឃើញកុមារីលង់ទឹកស្រះស្លាប់បាត់ទៅហើយ ។

ឪពុកម្តាយយំសោកបោកខ្លួនយ៉ាងខ្លាំង ដោយសារបាត់បង់កូនជាទីស្រឡាញ់ ។ ក្រោយមក បានរាយណ៍ការទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្រវ៉ា ដើម្បីចុះទៅពិនិត្យសាកសព ។

សម្ថកិច្ចជំនាញ និងអាជ្ញាធរពិនិត្យ និងធ្វើកោសល្យវិច័យ ក្មេងរងគ្រោះខាងលើពិតជាស្លាប់ដោយសារលង់ទឹកខ្លួនឯងមែន ពុំមានស្លាកស្នាមណាពាក់ព័ន្ធ នឹងករណីអំពើឃាតកម្មនោះទេ ។ សាកសពក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យឪពុកម្តាយយកទៅធ្វើបុណ្យប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖