ព័ត៌មានទាន់ហេតុការណ៍៖

ឲ្យខ្ចីម៉ូតូទៅជួបប្រពន្ធបែរជាយកទៅបញ្ចាំចាយលុយអស់ទេីបប្រទះឃេីញឃាត់ប្រគល់ជូននគរបាល

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានខ្ចីម៉ូតូមិត្តភក្តិទៅជួបប្រពន្ធបែរជាយកទៅបញ្ចាំនៅឃ្លាំងរំសេវកាលពីវេលាម៉ោង​ ២និង១០នាទី​ រំលងអធ្រាត្រឈានចូលថ្ងៃទី​ ១៦​ ខែកញ្ញា​  ឆ្នាំ២០១៩​ ហេីយព្យាយាមគេចខ្លួនរហូតមកដល់មកដល់ថ្ងៃទី២០ ខែកញ្ញា​ឆ្នាំ២០១៩​ទេីបជនរងគ្រោះប្រទះឃេីញនៅបន្ទប់ជួលចំណុច​មុខអាងទឹក​ ភូមិត្រពាំងថ្លឹង១​ សង្កាត់​ចោមចៅ​ទី១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ទេីបឃាត់ខ្លួនប្រគល់ជូននគរបាលតែម្តង។

ជន​សង្ស័យ​មាន​ឈ្មោះ​  ពីង​ សូរ៉ាត់​ ភេទ​ប្រុស​អាយុ​១៨ឆ្នាំ​  មុខរបរ​ មិនពិត​  ស្នាក់នៅ​បន្ទប់​ជួល​  ភូមិត្រពាំងថ្លឹង១​ សង្កាត់​ចោមចៅ​ទី១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

ជនរងគ្រោះ​មានឈ្មោះ​  លី​ សុខហេង​  ស្នាក់នៅ​បន្ទប់​ជួល​ភូមិត្រពាំងថ្លឹង២​ សង្កាត់​ចោមចៅ​ទី១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។
ម៉ូតូ​ដែលជនសង្ស័យយកទៅបញ្ចាំម៉ាក​ ហុងដា​ឌ្រីម​សេ១២៥​ ស៊េរី​០១៩​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​បាត់ដំបង​  1AA7264​។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ នៅយប់ថ្ងៃទី១៦ខែកញ្ញា​  ជនរងគ្រោះមិនជនសង្ស័យជាមិត្តភ័ក្ត្រនិងគ្នា​ ហេីយបានជិះម៉ូតូឌុបគ្នាទៅរាំលេងនៅក្លឹបកម្រាន្តនៅស្ពាយឌ័រ​ ផ្លូវចោមចៅ​ ពេលរាំចប់ក៏ចេញមកវិញហេីយបានជិះម៉ូតូបំណងទៅបន្ទប់ជួលតែម្ចាស់ផ្ទះបិទរបងជាប់។

សាក្សីបន្តថា​ ពេលនោះជនសង្ស័យបានខ្ចីម៉ូតូរបស់គាត់ថាទៅជួបប្រពន្ធនៅក្លឹបស្ពាយឌ័រ​មួយភ្លេតស្រាប់ទៅបាត់រហូតខលក៏មិនលេីកទេីបសម្រេចចិត្តប្តឹងនគរបាលតែម្តង។ លុះរហូតមកដល់ថ្ងៃទី២០ខែកញ្ញា​ទេីបប្រទះឃេីញជនសង្ស័យមកបន្ទប់ជួលខ្លួនវិញក៏ឃាត់ខ្លួនប្រគល់ជូននគរបាលតែម្តង។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំបញ្ជូនទៅតុលារការចាត់ការតាមនិតិវិធី៕សុខាសែនជ័យ​


ចែករំលែក៖