ព័ត៌មានទាន់ហេតុការណ៍៖

មានតែរុស្ស៊ីនិងចិន ទើបអាចរារាំង​រាល់សកម្មភាព របស់អាមេរិក ជុំវិញដំណោះស្រាយ​​លើបញ្ហាស៊ីរី

ចែករំលែក៖

ប្រទេសរុស្ស៊ី និងប្រទេសចិន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បានប្រឆាំង​(វ៉េតូ) ដំ​ណោះ​ ស្រាយមួយ របស់​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គាំទ្រ​ដោយសមា ជិក​ចំនួន​១២ លើសមាជិកទាំងអស់ទាំង១៥ ដែលអំពាវនាវ​ឲ្យមានកិច្ច ព្រមព្រៀងឈប់បាញ់​នៅខេត្ត​Idlib ប្រទេសស៊ីរី ។

នេះជា​ការប្រឆាំង​លើកទី១៣ ​របស់រុស្ស៊ី​ទៅលើដំណោះស្រាយ​របស់ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ចាប់តាំងពីជម្លោះស៊ីរីផ្ទុះឡើងក្នុងឆ្នាំ២០១១ ។​ សកម្មភាព របស់រុស្ស៊ី​បែបនេះ ក៏បានធ្វើឲ្យរាំងស្ទះ​ដល់កិច្ចការរបស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការស ហប្រជាជាតិ មិនអាចដោះស្រាយបញ្ហា​បានជោគជ័យ​នោះឡើយ ។

ប្រទេសអាល្លឺម៉ង់, បែលហ្សិក និងគុយវ៉េត បានជំរុញឲ្យមានដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដោយសំអាងថា មនុស្សប្រហែល​កន្លះលាននាក់​បានបាត់បង់ទីជម្រក​នៅក្នុងខេត្ត Idlib តាំងពីពេល​កងកម្លាំងរដ្ឋាភិបាល​បើកការប្រយុទ្ធ​ជាថ្មីតាំងពីអំឡុងពេល​៤ខែកន្លងមកនេះ ។

ប្រទេសទាំងនេះ​បានព្រមានថា ការវាយប្រហារនោះ​អាចក្លាយជាវិបត្តិ​មនុស្សធម៌ដ៏អាក្រក់បំផុត​ប្រចាំ​សតវត្សរ៍​ បើសិន​ការជម្លោះនេះនៅ​តែកើតឡើង ។ ពួកគេ​បានជំរុញឲ្យរុស្ស៊ី​មិនត្រូវប្រឆាំង(វ៉េតូ) ទៅលើអ្វីដែលពួកគេអះអាងថា ជាវិធានការ​ «មនុស្សធម៌សុទ្ធសាធ»នោះឡើយ ។

ក៏ប៉ុន្តែ​នៅបន្ទាប់ពីពិភាក្សា​រយៈពេលប្រហែល​២សប្តាហ៍ ប្រទេសរុស្ស៊ី​ផ្អឹប​គម្រោង​នោះទុក ក្រោយពីអះអាងថា មិនបានជោគជ័យ ក្នុងការរួមបញ្ចូល​ការទទួលយក​​អំពី «ជម្រើសប្រឆាំងភេរវករ» ផងនោះ ។

ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ដែលមិនបានជោគជ័យនោះ បានបញ្ជាក់ថា ភាគីទាំងឡាយ​គួរបញ្ចៀស​អំពើអរិភាព, ចៀសវាង​បង្កឲ្យមានស្ថានការ​កាន់តែអាក្រក់​ខ្លាំង​ទៀត ខណៈដែលកំពុងតែអាក្រក់ស្រាប់ហើយអំពីមហន្តរាយមនុស្សធម៌​នៅក្នុងខេត្ត Idlibនោះ ដែលចាប់ផ្តើមពីយប់ (ម៉ោងនៅទីក្រុងដាម៉ាកាស) ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩តទៅ ។

ឯកអគ្គរដ្ឋទូតរុស្ស៊ី​ប្រចាំនៅអង្គការសហប្រជាជាតិ​លោក Vassily Nebenzia បានបង្ហើបថា «សកម្មភាពមនុស្សធម៌​យ៉ាងគំហុក» ដោយប្រទេសសមាជិក​ដទៃផ្សេងទៀត​នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅពេលដែល​របបស៊ីរី ដែល​គាំទ្រដោយរុស្ស៊ី ដណ្តើមបានទឹកដីគ្រប់គ្រងឡើងវិញ ។

លោកបានថ្លែងថា «ដំណោះស្រាយនេះ​បានបែកបាក់តាំងតែពីដំបូងមកម្ល៉េះ» ។ លោកបានចោទប្រកាន់​ក្រុមអ្នកដែលគាំទ្រ​ដំណោះស្រាយ​នោះថា បានកំពុងបំបែក​បំបាក់ដោយចេតនា​ចំពោះក្រុមប្រឹក្សាសន្តិសុខ​ ខណៈដែលមេដឹកនាំជុំវិញពិភពលោក ​មានគម្រោងបើកសម័យប្រជុំពេញអង្គនៅសប្តាហ៍ក្រោយ ។

ប្រទេសរុស្ស៊ី និងប្រទេសចិន​បានប្រឆាំង​ចំពោះ​ដំណោះស្រាយ​របស់ក្រុមប្រឹក្សាសន្តិសុខ​ណាមួយ ដែលសម្រេច​ឡើងដើម្បីផ្លាស់ប្តូរស្ថានការ​នៅ​តំបន់ខាងលើនេះ ។ ប្រទេសទាំងពីរ​បោះឆ្នោតប្រឆាំង​ចំពោះដំណោះស្រាយនោះ​។

គេបានកត់សម្គាល់ជាក់លាក់ថា កិច្ចព្រមព្រៀងឈប់បាញ់នោះ មិនបានរួមបញ្ចូលប្រតិបត្តិការយោធា​ប្រឆាំង​បុគ្គល, ក្រុម, ឬអង្គភាព​ ដែលសមាគមស្និទ្ធស្នាលជាមួយក្រុមភេរវកម្ម​នោះឡើយ ។

ប្រទេសលោកខាងលិចបានអះអាងថា ការលើកឡើង​បែបនេះ មិនអាចទទួលយកបាននោះទេ ។​ ការអត្ថាធិប្បាយ​លើកឡើង​ខាងលើនេះ ទំនងជាមិនអាចបញ្ឈប់​ការទម្លាក់គ្រាប់បែក​ទៅលើ​ជនស៊ីវិលបានឡើយ​។

លោក Marc Pecsteen ឯកអគ្គរដ្ឋទូលប្រទេសប៊ែលហ្ស៊ិក ប្រចាំនៅអង្គការសហប្រជាជាតិ​បានថ្លែងថា «ការទម្លាក់គ្រាប់បែក​នៅមន្ទីរពេទ្យ, នៅសាលារៀន ក៏ដូច​ទីតាំង​អគាររបស់ជនស៊ីវិល គឺមិនបានរងការហិនហោចបរាជ័យដល់​ក្រុមភេរវកម្ម​នោះទេ» ។

ប្រទេសរុស្ស៊ី​បានគាំទ្រ​កងកម្លាំងទាហានស៊ីរី​របស់លោកបាសា អាល់អាសាដ ដែល​បាន​ធ្វើប្រតិបត្តិការយុទ្ធនាការ​បង្ហូរឈាម​រយៈពេល​៤ខែកន្លងមកហើយ ដើម្បីដណ្តើម​គ្រប់គ្រងដែនដី​ខេត្តពាយព្យ គឺខេត្ត Idlib ពីក្រុមកម្លាំង​ជីហាដ (jihadist)។

លោក Zhang Jun ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំអង្គការសហប្រជាជាតិ​បានថ្លែងថា «យើងមិនត្រូវឡូកឡំបញ្ហានយោបាយក្នុង​បញ្ហាមនុស្សធម៌​បានឡើយ»​។ លោកបានស្នើឲ្យភាគីទាំងអស់​ចូលរួម​ស្តារ​ កសាងស៊ីរីឡើងវិញ ។

ប៉ុន្តែ​សមភាគី​បារាំង​ លោក Nicolas de Riviere បានថ្លែងថា «ដរាបណា​មិនមានដំណោះស្រាយទាំងពីរ​ គឺដំណោះស្រាយនយោបាយ និងដំណោះស្រាយ​មនុស្សធម៌ទេ» បារាំង, ប្រទេសសហភាពអឺរ៉ុប និងប្រទេសដទៃផ្សេងទៀត​​ មិនអាចចូលរួម​ផែនការស្តារ កសាង​ឡើងវិញណាមួយឡើយ ។

កិច្ចព្រមព្រៀង​មួយ​សម្រេចឡើង​ដោយរុស្ស៊ី និងតួកគី​កាលពី​ឆ្នាំមុន មានន័យថា ការពារ​ការបង្ហូរឈាម​នៅក្នុងទឹកដីខេត្ត Idlibនោះ ត្រូវបានរំលោភបំពាន​ ដោយការចាប់ផ្តម​វាយប្រហារឡើងវិញ​កាលពីចុងខែមេសា ឆ្នាំ២០១៩​។

ក្រុមសង្កេតការសិទ្ធិមនុស្ស​ស៊ីរី​បានបញ្ជាក់ថា ជនស៊ីវិល​ជិត​ ១ ០០០ នាក់​ត្រូវបានសម្លាប់​តាំងតែពីពេលនោះ(ខែមេសា)មក ភាគច្រើនគឺការវាយប្រហារតាមដែនអាកាស និងការបាញ់ផ្លោង ។

ជំនួយការ​អគ្គលេខាធិការអង្គការសហប្រជាជាតិ ការិយាល័យ​សម្របសម្រួលកិច្ចការមនុស្សធម៌​ Ursula Mueller បានបញ្ជាក់ថា «ស្ថានភាព​មនុស្សធម៌​នៅតែស្ថិត​ក្នុងចំណុចគួរឲ្យភ័យខ្លាច»​។

កាលពីថ្ងៃពុធ (១៨ ខែកញ្ញា) លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ​បានចូលរួម​អំពាវនាវ​ជាមួយ​លោក Peter Maurer ប្រធានគណៈកម្មការកាកបាតក្រហម​ ឲ្យបញ្ឈប់​ការវាយប្រហារ​ទម្លាក់គ្រាប់បែក​ពីលើអាកាស​​ទៅលើខេត្ត Idlib ដោយលើកឡើងថា អំពីផលប៉ះពាល់យ៉ាងខ្លាំង​ទៅលើជនស៊ីវិល ៕


ចែករំលែក៖