ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នា ត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាកតូយូតាព្រូសមួយគ្រឿង បានបុកជាមួយរថយន្តម៉ាកឡិចស៊ីស RX300 មួយគ្រឿងទៀតនៅត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ១៤៣ កែងនឹងផ្លូវលេខ២៧៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុនោះគេឃើញរថយន្តម៉ាក តូយូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-1356 បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣ ទិសដៅពីត្បូងមកជើងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ក៏មានរថយន្តម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AS-8752 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧៨ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ហើយមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តព្រូស ចំពីចហៀងខាងស្ដាំ បណ្ដាលឲ្យដាច់កាឡែកង់មុខទៅមុខលេងរួច ឯរថយន្តឡិចសុីសក៏រងការខូចខាតកាងផ្នែកខាងមុខយ៉ាងដំណំដូចគ្នា ។

ក្រោយកើតហេតុ ភាគីទាំងសងខាងមិនបានសម្របសម្រួលគ្នាទេ ដោយបានជជែករកតែត្រូវរៀងៗខ្លួន ចុងក្រោយទើបភាគីទាំង២សម្រេចឲ្យសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖