ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យក្បែរបន្ទាយ «ង៧០» បង្កការភ្ញាក់ផ្អើល​

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្លើងឆេះផ្ទះពលរដ្ឋមួយកន្លែង​បានកើតឡើង​បង្កឲ្យភ្ញាក់ផ្អើល​តែម្តង​ស្ថិតនៅជិតបន្ទាយ ង៧០ ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

គេនៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យភ្លើងឆេះផ្ទះលក់ដូរ​នៅក្បែរបន្ទាយង​៧០នោះឡើយ ។ ប៉ុន្តែកម្លាំងពន្លត់អគ្គិភ័យរបស់ ង ៧០ បានចេញអន្តរាគមន៍​បាញ់ទឹកពន្លត់ភ្លើង​មិនឲ្យរាលឆេះទ្រង់ទ្រាយធំនោះ​ឡើយ ។

ជំនាញបញ្ជាក់ថា នៅមិនទាន់ពីមូលហេតុអគ្គិភ័យនេះនៅឡើយទេ ៕ សុខាសែនជ័យ


ចែករំលែក៖