ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រួសារមានសតិមិនប្រក្រតី និងក្រីក្រ ទទួលបានអំណោយមនុស្សធម៌

ចែករំលែក៖

ខេត្តព្រះសីហនុ៖ គ្រួសារមួយដែលបុរសជាប្តី និងស្ត្រីជាប្រពន្ធ ទាំង២នាក់សុទ្ធតែជាមនុស្សមានសតិមិនល្អ និងជាគ្រួសារក្រីក្រ ប្រពន្ធឈ្មោះ សំ អឿន ទើបនឹងសម្រាលកូនខ្ចី រស់នៅភូមិអុងឃុំរាមស្រុកព្រៃនប់ ថ្មីៗនេះ ទទួលបានជំនួយពីសមាគមនារីខេត្តព្រះសីហនុ សាខាកាកបាទក្រហមខេត្ត និងសប្បុរសជនមួយចំនួន ហើយក្នុងពេលដឹកនាំក្រុមការងារចុះសួរសុខទុក្ខដល់ស្ត្រីក្រីក្រទើបសម្រាលកូនខ្ចី ដែលមានសតិមិនល្អទាំងប្តីប្រពន្ធរូបនេះ លោកស្រីប្រាក់ ចន្ទ័សុខាថ្លែងថា អំណោយយកមកផ្តល់ជូននេះ មានសម្ភារៈប្រើប្រាស់ និងថវិកាព្រមទាំងនាំយកពេទ្យឆ្មបទៅទៅពិនិត្យសុខភាពផងដែរ ក្នុងនោះ សមាគមនារីខេត្តបានឧ​ត្ថមថវិកាចំនួន ២០០ដុល្លារ និង៣០០ ០០០រៀល អង្ករ៥០គីឡូក្រាម មី១កេះទឹកផ្លែឈើ១កេះ ទឹកដោះគោខាប់ ត្រីខកំប៉ុង ស្ករស ទឹកដោះគោះកញ្ចប់១ឡូកន្លះ អូវាទីន១កែវ កន្សែងពោះគោសារ៉ុង និងខោអាវ ។

ដោយមើលឃើញថា គ្រួសារមួយនេះនឹងជួបការលំបាកដោយសារតែ មានកូនខ្ចីផង ហើយទាំងពីរនាក់ប្តីប្រពន្ធសុទ្ធតែជាមនុស្សមានសិតិមិនល្អផង លោកស្រីប្រាក់ចន្ទ័សុខា បានផ្តាំផ្ញើអោយមន្ត្រីភូមិ ឃុំជួយតាមមើល ហើយក្នុងករណីចាំបាច់ណាមួយ ឆាប់រាយការណ៍ជូនទៅអជ្ញាធរថ្នាក់បន្ទាប់ ។

សូមបញ្ជាក់ថា សប្បុរសជនដែលចូលរួមឧបត្ថមមានលោកជំទាវជ្រា ពៅ ភរិយាឯកឧត្តមលូ គឹមឈន់ ៥០ដុល្លា លោកជំទាវ ខូវ ប៉ោ ស៊ាង ៥០ដុល្លា លោកស្រីអាង ហុង៥០ដុល្លា សមាគមនារីខេត្ត ៥០ដុល្លារួម និងសម្ភារៈ លោកស្រីសៅកានឧបត្ថម្ភ សារ៉ុងកន្សែងពោះគោ ព្រះតេជគុណប៉ុន ណេងឧបត្ថម្ភ២០០ ០០០រៀល និងអង្ករ ភេសជ្ជៈព្រមទាំងគ្រឿងឧបភាគបរិភោគ សាលាឃុំរាមឧបត្ថម្ភ១០០ ០០០រៀល ៕ ឆ្លាម សមុទ្រ


ចែករំលែក៖