ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជាសូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ​ ៖​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩​បានចេញលិខិតមួយ​ សូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា​ នូវអំណរព្រះគុណចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបាន
ប្រោសព្រះរាជទាន នូវព្រះរាជអំណោយ​ដល់កាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។

ព្រះរាជអំណោយដូចជា​ ៖​ សាប៊ូទឹកដបធំចំនួន២០កេស សាប៊ូដុំចំនួន២០កេស និងភូយ១បាវចំនួន៧០ភួយ ដល់កាក​បាទក្រហមកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។

ប្រធាន​កាកបាទក្រហម​កម្ពុជា​បាន​បញ្ជាក់​ថា​ ខ្ញុំម្ចាស់ និង សហការី នៃ​កាកបាទក្រហមកម្ពុជា នឹងចាត់ចែងព្រះរាជអំណោយដ៏ថ្លៃថ្លានេះ ចែកជូនទៅដល់កូនចៅ ចៅទួតរបស់ព្រះអង្គ ជាស្ត្រី ស្ត្រីមានផ្ទៃពោះ និងចាស់ជរាគ្មានទីពឹង នៅតំបន់ជនបទក្នុងពេល​ ដ៏ខ្លីឆាប់ៗខាងមុខនេះ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ សូមលំឱនកាយ​ ឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក មានទេវតារក្សាព្រះមហា
ស្វេតច្ឆត្រ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបំផុត ដួងព្រះ
វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះសព្ទសាធុការពរជ័យ មហា
ប្រសើរ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះប្រកប​ ដោយ​ ព្រះពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទកិច្ច និង កតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំម្ចាស់៕​សហការី


ចែករំលែក៖