ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ព្រះ សង្ឃ និងកូនសិស្ស និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈប្រទះឃើញព្រះសង្ឃមួយ អង្គសុគតក្នុងកុដិសង្ស័យ ខ្យល់គរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី យប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុច វត្តខ្ជាយ ស្ថិតនៅក្នុងភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ព្រះសង្ឃសង្ស័យខ្យល់គរមានព្រះនាម សវៃ ព្រះជន្ម៦៦ព្រះវស្សា គង់នៅវត្តខ្ជាយ ស្ថិតនៅក្នុងភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ។
ក្រោយមកសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យធ្វើកោសល្យ វិច័យជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន មិនមានស្លាកស្នាមអ្វីដែល សម្គាល់ថា ជារឿងឃាដកម្មនោះទេ ។
បច្ចុប្បន្នសាកសពត្រូវបាន សមត្ថកិច្ចនគរបាលស្រុក ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន