ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីចំណាស់ម្នាក់បានរងរបួស​ដោយសារចោរឆក់កាបូបបានសម្រេច​ រត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ​ ៖​ ស្រ្តីចំណាស់ម្នាក់​ ជិះម៉ូតូចេញពីផ្ទះ​ ទៅរកឡានធ្វើដំណើរទៅខេត្ត​ ដើម្បីចូលរួមកម្មពីធីបុណ្យ មកដល់ដល់ពាក់កណ្តាលផ្លូវ​ ត្រូវជនសង្ស័យបើកម៉ូតូ​មកពីក្រោយ​ ឆក់កាបូបបានសម្រេច​ បណ្តាលឲ្យជនរងគ្រោះ ដួលអូស​ជាច្រើនម៉ែត្រ រងរបួស ហើយជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៦ព្រឹកថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ​២០១៩ នៅម្តុំស្តុបពេទ្យចិន​ តាមបណ្តោយផ្លូវព្រះមុនីវង្ស​ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

តាមសម្ដីស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា​​ មុនកើតហេតុ​ រូបគាត់​ បានជិះម៉ូតូចេញ​ពីផ្ទះ​ នៅម្តុំបឹងត្របែក​ ទៅរករថយន្តដើម្បីធ្វើដំណើរទៅខេត្តក្រចេះ​ ចូលរួមកម្មវីធីបុណ្យកឋិន​ ខណ:ធ្វើដំណើរមកដល់កន្លែងកើតហេតុ​ តាមបណ្តោយផ្លូវព្រះមុនីវង្ស​ ម្តុំស្កុបពេទ្យចិន​ ក៏មានជនសង្ស័យបើកម៉ូតូយ៉ាងលឿន​ មកពីក្រោយ​រួចធ្វើសកម្មភាពឆក់កាបូបគាត់​ បានសម្រេច​ បណ្ដាលឲ្យរូបគាត់ដួលអូសជាច្រើនម៉ែត្ររងរបួស​ ចំណែកជនសង្ស័យគេចខ្លួនបាត់ពីកន្លែងកើតហេតុ​ ។

បន្ទាប់ពីកើតហេតុ​ ស្រ្តីរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ​ ដើម្បីអោយសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោស ៕ ជ្រោយពេជ្រ


ចែករំលែក៖