ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់​ម្នាក់​ និង​២​​នាក់​ទៀត ​របួសធ្ងន់​ ក្នុង​ករណីរថយន្តធុនធំកិនស្លាប់​

ចែករំលែក៖

ខេត្តឧត្តរមានជ័យ​៖​ ​មនុស្ស​ម្នាក់​បាន​​ស្លា​ប់​នៅ​​ក​ន្លែង​កើតហេតុ​ និង​មនុស្ស​២​នាក់​ ទៀត​បាន​រង​របួ​សធ្ងន់​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​​ម៉ូ​តូ​ នឹង​ម៉ូតូ​ ​ហើយខ្ទាតនារីម្នាក់ ចូលក្រោយរថយន្តធុនធំមួយគ្រឿង កិនស្លាប់កាលពី​វេលា​ម៉ោង​១៩​និង​១០​នាទី​យប់​​ ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ក្នុងភូមិ​គោក​​​ភ្លុក​ សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ ខេត្តឧត្តរ​មា​នជ័យ​ ស្ថិត​នៅ​លើ​ផ្លូវ​លេខ​២​៦៨៦​ ​។​

​លោក​វរសេនីយ៍ទោ​ ធូ​ សុភា​ ការិយាល័យ​ចរាចរណ៍​ខេត្ត​ ឧត្តរមានជ័យ​ ​បានឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​រួម​មាន​ ១-​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ ​យួ​ន​ ឡេ​ង​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ (​របួស​ស​ធ្ងន់​)​ មុខរបរ​បុគ្គលិក​ក្រុ​ម​ហ៊ុន​​ការ​​ស៊ី​ណូ​ (​មិន​ពាក់មួក​សុ​​​វត្ថិភាព​)​ រស់នៅ​ភូមិ​អួរ​អង្រែ​​ ឃុំ​ត្រពាំង​តា​វ​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមា​នជ័យ​ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​​ឌ្រី​ម​ C125​ ផលិត​ឆ្នាំ​២០១៩​ ពាក់​ផ្លាក​​លេខ​ឧត្តរមានជ័យ​ 1D​-1606​ បើកបរ​ពី​លិច​ ទៅ​កើត​ ២-​អ្នក​រួម​ដំណើ​ឈ្មោះ​ ទិ​ត្យ​ សុ​ខេ​ង​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ (​មិន​ពា​ក់​មួក​​សុ​វត្ថិភាព​)​ រស់នៅ​ក្នុងភូមិ​ទួល​ដា​​លា​ ឃុំ​ត្រពាំង​ប្រី​យ​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ស្លាប់​​។ ​៣-​អ្នកបើកបរ​ម៉ូតូ​ស្គុ​ប​ពី​ឈ្មោះ​​ ហាន​ កៃ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​​ក្នុ​ងភូមិ​​ត្រពាំង​ត្រាវ​ ឃុំ​ត្រពាំង​ត្រាវ​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ (​របួសធ្ងន់​បាក់ជើ​ង​​ខាង​​ឆ្វេង​)​។​

​រីឯ​អ្នក​​​បើក​រថយន្ត​ធំ​ឈ្មោះ​ ពៅ​ ភ័ស្ស​ ភេទ​ប្រុស​ អាយុ​៣៥​ ឆ្នាំ​ មុខរបរ​អ្នក​បើកឡាន​​ រស់នៅ​ក្នុងភូមិ​គរ​ ឃុំ​គរ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចា​ម​​ បើកប​រថយន្ត​ម៉ាក​ពុ​​យ​សូ​ ពណ៌​ប្រផេះ​ ផលិត​ឆ្នាំ​២០០១​ ពាក់​ផ្លាក​លេខ​ ព្រះ​សីហ​នុ​ 3A-7512​ (​ក្បាល​)​ កំពង់ចាម​ 4A-0547(​កន្ទុយ​)​។​

​​លោក​វរសេនីយ៍ទោ​ ធូ​ សុភា​ បាន​បន្ត​ទៀត​ថា​​​ មូលហេតុ​ម៉ូតូ​ហុងដា​ឌ្រី​ម​ឡើង​​វ៉ា​​រថយន្ត​ធំ​ទៅ​បុក​ជាមួយ​ម៉ូតូ​ស្គុ​ប​​ពី​ មក​ពី​ទិស​ផ្ទុយ​ ខ្ទាត​អ្នក​រួម​ដំណើ​រ​​ចូ​ល​ក្រោម​កង​រថយន្ត​ខាងក្រោយ​ប៉ែក​​​ខាងឆ្វេង​ប​ណ្តា​ល​ឱ្យ​ស្លាប់​ភ្លាមៗ​ នៅ​និង​កន្លែង​កើតហេតុ​​។​​

​បច្ចុប្បន្ន​អ្នក​រង​របួស​​​២​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេ​ត្ត​​និង​វត្ថុ​ តាង​ត្រូវ​បាន​យក​មក​រ​ក្សា​​ទុក​នៅ​ការិយាល័យ​នគរបាល​ចរា​ច​​ណ៍​ខេត្ត​ដើម្បី​បន្ត​នីតិវិធី​តាម​​ច្បា​ប់​ ៕ ប៉ែន នួន


ចែករំលែក៖