ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យ២នាក់ ក្នុងករណីហិង្សាទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់

ចែករំលែក៖

ប៉ោយប៉ែត៖ ជនសង្ស័យ២នាក់ត្វកម្លាំងនគរបាលក្រុងប៉ោយប៉ែត បញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការសាកសួរ ចាត់ការតាមផ្លូវច្បាប់ ក្នុងករណីហិង្សាដោយចេតនា កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ។

សមត្ថកិច្ចថា ជនសង្ស័យទាំង២នាក់នោះ ម្នាក់ឈ្មោះ គា ចំរើន ភេទ​ប្រុស អាយុ​៣០ឆ្នាំ និង​ទៀតម្នាក់ឈ្មោះគា ចំណាប់ ភេទ​ប្រុស អាយុ​២៨ឆ្នាំពួក​គេ​ជា​បងប្អូន​បង្កើត​នឹង​គ្នា និង​មាន​ទីលំនៅ​ភូមិ​សាមគ្គី​មាន​ជ័យសង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបញ្ជាក់ថាកាលពីយប់ថ្ងៃអាទិត្យកាលពី​ម៉ោង១១ថ្ងៃទី២០ខែតុលាឆ្នាំ២០១៩មានការផ្ញាក់ផ្អើលមួយកក្រើកពេញនៅ​ភូមិ​ក្បាលស្ពាន​២សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ក្រុងប៉ោយប៉ែតដោយជន​រង​គ្រោះ​ ឈ្មោះ ចែ​ម ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​២៩ឆ្នាំ​មាន​ទីលំនៅ​ ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះ ជនរងគ្រោះបានបើករថយន្តមកទទួលសង្សាពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យខាងលើយកកំប៉ុង ស្រាបៀរ គប់មកលើរថយន្តរបស់ជនរងគ្រោះត្រូវកញ្ចាក់រថយន្តរបស់ខ្លួនពេលនោះ ជនរងគ្រោះបានចុះពីលើរថយន្តមកសួរនាំ ស្រាប់ជនសង្ស័យឆ្លើយតបថាខ្ញុំគប់ច្រឡំទេ គ្រានោះបានប្រកែកតឹងសសៃកដាក់គ្នាក្រោយមកក៏ជនសង្ស័យបានដកកាំបិតមកកាប់លើជនរងគ្រោះ១កាំបិតចំក្បាល។

ប្រភពបន្តថា ពេលនោះជនរងគ្រោះបានរត់ឡើងជិះរថយន្តរបស់ខ្លួនមក ប្តឹងប៉ូលីសឲ្យជួយ ស្របពេលនោះ ប៉ូលីសបានជិះរថយន្តតាមក្រោយរថយន្ត ជនរងគ្រោះបើកមកដល់កន្លែងកើតហេតុ ភ្លាមនោះជនសង្ស័យក៏ឃើញជនរងគ្រោះត្រឡប់មកកន្លែងកើតហេតុវិញ ជនសង្ស័យក៏បានយកដែកបំពងទីបប្រវែង២ម៉ែត្រ មកបុកកញ្ចក់រថយន្តពីខាងក្រៅបែកធ្លាយ ហើយចាប់បើកទ្វារថយន្ត អូសដៃជនរងគ្រោះចេញពីរថយន្ត វ៉ៃចំក្បាលជនរងគ្រោះ ក៏បានយកដៃរង បណ្តាលឲ្យដៃទាំង២បាក់ក្នុងការវាយគ្នានាពេលនោះ ប៉ូលីសបានជួយធ្វើអន្តរាគមន៍ដែរ តែត្រូវបានសង្ស័យវ៉ៃទៅលើប៉ូលីសថែមទៀតផង ។

ក្រោយពេលដឹង ថាមានប៉ូលីសមកជួយ ជនសង្ស័យ ក៏ទំលាក់ដំបងដែកចុះ ហើយរត់ឡើងរថយន្តគេចបាត់ ។

ដោយមានការស្រាវជ្រាវយកចិត្តទុកដាក់ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចចាបឃាត់ខ្លួនបានភ្លាមៗមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តដើម្បីចាត់ការតែម្ដង ។ ចំណែកឯជនរងគ្រោះដោយសមភាពជម្ងីធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីពេទ្យ ខេត្តចាន់បុរីប្រទសថៃ ។

ករណីនេះសមត្ថកិច្ចសន្និដ្ឋានថា ជាករណីគំនុំមានបញ្ហាកន្លងមក ៕ វណ្ណា


ចែករំលែក៖