ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ កំពុងតែដើរសុខៗ ស្រាប់តែដួលប្រកាចចេញឈាមតាមមាត់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនអនាថាម្នាក់សង្ស័យមានជំងឺក្រពះធ្ងន់ធ្ងរ ជាយូរមកហើយរហូតដល់បានប្រកាចចេញឈាមតាមមាត់ និងច្រមុះស្លាប់ បន្ទាប់ពីហូបបាយរួចកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅលើសួនច្បារមាត់ទន្លេផ្លូវព្រសុីសុវត្ថិកែងផ្លូវ១៧៨ក្នុងភូមិ១ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

សពបុរសអនាថាខាងលើត្រូវបានគេស្គាល់ថាឈ្មោះ លាភ អាយុ២៨ឆ្នាំ ស្នាក់នៅ និងមុខរបរមិនពិតប្រាកដ ។

តាមសមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងបុរសម្នាក់ទៀតដែលស្គាល់គ្នាបានហូបបាយរួមគ្នានៅលើបង់លើសួនកន្លែងកើតហេតុ បន្ទាប់ពីហូបបានរួមគ្នារួចបុរសដែលស្គាល់គ្នានោះ បានចុះទៅមាត់ទន្លេដើររកមើលសត្វអណ្តើក មួយសន្ទុះក្រោយមកបុរសរូបនោះបានឡើងគោកវិញ មកដល់កន្លែងដែលញាំបាយរួមគ្នា ស្រាប់តែឃើញជនរងគ្រោះដេកផ្កាប់មុខ និងមានឈាមហូរចេញតាមមាត់ និងច្រមុះយ៉ាងច្រើនមិនដល់កន្លះម៉ោងផងជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្តង ។

តាមមតិប្រជាពលរដ្ឋខ្លះបានលើកឡើងថាសង្ស័យបុរសខាងលើមានជំងឺឈឺក្រពះធ្ងន់ធ្ងរ ហើយហូបបាយរួចក៏ធ្លាយក្រពះស្លាប់តែម្តង។ទោះជាយ៉ាងណា ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកពិនិត្យដល់កន្លែងកើតហេតុ និងរាយការណ៍ប្រាប់ជំនាញដើម្បីពិនិត្យ និងចាត់ចែងបន្តហើយ ៕ ធឿនព្រែកជ័យ


ចែករំលែក៖