ព័ត៌មានទាន់ហេតុការណ៍៖

បែកថ្នាំឡើងទៅសម្ងំពួនក្នុងបន្ទប់ខុនដូ ត្រូវម្ចាស់ចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានបែកថ្នាំឡើងទៅសម្ងំក្នុងបន្ទប់ខុនដូមួយកន្លែង ត្រូវបានសន្តិសុខឃើញទាន់ ចាប់បានប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង០៥នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ៦៥ នៅចំណុចក្បែរនឹងសណ្ឋាគារហូលីដេ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនសង្ស័យម្នាក់មានអាយុ១៦ឆ្នាំ បានបែកថ្នាំត្រូវគេចោទថា លួចយកលុយគេភ័យស្លន់ ស្លោ ខ្លាចគេវាយរត់ផ្លោះចូលទៅ សម្ងំក្នុងបន្ទប់ខុនដូជាន់ទី២ ដល់ម៉ោង9យប់ ក៏ត្រូវបានអ្នកមើលការ ខុសត្រូវ និងសន្តិសុខប្រទះឃើញក៏រាយ ការណ៍ទៅឲ្យម្ចាស់ខុនដូចាប់ ប្រគល់ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ដើម្បី សួរនាំតែម្តង ហើយជន សង្ស័យក៏បានឆ្លើយថា ខ្លួនទើបតែឈប់ពីធ្វើការជាមួយហាងចិន ដោយសារតែប្រាក់ខែតិចពេក និងចេះប្រើប្រាស់ថ្នាំញ្ញៀនរយះពេលខ្លីតែប៉ុណ្ណោះ ហើយមិនបានធ្វើសកម្មភាព លួចអីនោះទេ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ពៅ សុភ័ក្រ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅបច្ចុប្បន្នមិនពិតប្រាកដមានស្រុកកំណើតនៅភូមិដា ឃុំដាស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ក្រោយពេលកើតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនោះទេ បានប្រគល់ជនសង្ស័យ ឲ្យសមត្ថកិច្ចធ្វើតាមច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖