ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ឆ្លៀតពេលវាយកូនគោល និងខិតខំដើរឱ្យបានលើស១មុឺនជំហាន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថាៈ

«ពេញមួយសប្តាហ៍មុនបំពេញការងារនៅក្រៅប្រទេស៣ប្រទេសនៅតំបន់ អឺរ៉ុុប១ប្រទេសនៅក្នុងអាស៊ានជាមួយគ្នា។ ៥ថ្ងៃនាសប្តាហ៍នេះការងារក្នុងប្រទេសជាច្រើនដែលត្រូវបានសម្រេច។

ថ្ងៃនេះជាថ្ងៃសម្រាកតែជាប់រវល់ការងារនា ពេលល្ងាចដូចនេះឆ្លៀតវាយកូនគោលពេលព្រឹកដែលត្រូវខិតខំដើរឱ្យបានលើស១មុឺន ជំហានចម្ងាយជាង៧គីឡូម៉ែត្រដើម្បីឱ្យចេញញើស។

សូមបងប្អូនជនរួមជាតិកុំភ្លេចថ្ងៃ៩វិច្ឆិកាដែល ជាថ្ងៃបុណ្យឯករាជ្យជាតិជាថ្ងៃបុណ្យកំណើតកងទ័ពជាតិហើយក៍ថ្ងៃយើងជួបជុំគ្នាទទួលទានអំបុកក្រោមពាក្យស្លោក (អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ)» ៕


ចែករំលែក៖