ខេត្តឧត្តរមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែងចំនួន០៤នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការរងអាវុធហត្ថស្រុកអន្លង់វែង និងដោយមានការដឹកនាំបញ្ជាផ្ទាល់ លោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យកាលពីវេលាម៉ោង១៥និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ បានចុះបង្ក្រាបករណីល្បែងជល់មាន់តាមទូរទស្សន៍ ខុសច្បាប់នៅចំណុចហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោកមេបញ្ជាការរងអាវុធហត្ថស្រុកបានឲ្យដឹងថា លទ្ធផលខាងលើ កម្លាំងអាវុធហត្ថស្រុកបានធ្វើការឃាត់ខ្លួនម្ចាស់ហាង ឈ្មោះ ស៊ុន សុផា ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរលក់កាហ្វេ ដកហូតទូរទស្សន៍ម៉ាក Sam Sung ចំនួន០១គ្រឿង និងម៉ូតូចំនួន១១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាងខាងលើ ត្រូវបានយករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ប៉ែន នួន