ព័ត៌មានទាន់ហេតុការណ៍៖

អ្នករត់ម៉ូតូឌុបម្នាក់ ត្រូវជនសង្ស័យហៅជិះដល់កន្លែងស្ងាត់ ប្រើកាំបិតចាក់ប្លន់យកម៉ូតូបានសម្រេច

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់ ជាអ្នករត់ម៉ូតូឌុបត្រូវបាន ជនសង្ស័យម្នាក់ប្រើល្បិចហៅ ជិះទៅកន្លែងស្ងាត់ រួចយកកាំបិតចុងស្រួច ចាក់ជាច្រើនកាំបិតបណ្ដាល ឲ្យរងរបួសធ្ងន់ ហើយជនសង្ស័យប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ករណីប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

យោងតាមប្រភពព័ត៍មាន ពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមិនទាន់ស្គាល់ អត្តសញ្ញាណនោះទេ ភេទប្រុសបានហៅម៉ូតូឌុប របស់ជនរងគ្រោះជិះចេញពីចំណុចម្តុំផ្សារត្រី(ផ្សារអគ្គ) ឆ្ពោះទៅភូមិទួលពង្រ (ចំណុចកើតហេតុខាងលើ) នៅពេលទៅដល់ចំណុចនេះ ជនសង្ស័យបានអោយជន រងគ្រោះជាអ្នករត់ម៉ូតូឌុប ឈប់ហើយបានធ្វើសកម្មភាព ប្លន់យកម៉ូតូតែម្តង ដោយប្រើប្រាស់កាំបិតចុង ស្រួចចាក់ទៅលើជនរងគ្រោះ ចំឆ្អឹងជំនីស្ដាំមួយ កន្លែង និងចំផ្ទៃពោះខាងស្ដាំមួយ កន្លែង បណ្តាលអោយរង របួសជាទម្ងន់ ។

ប្រភពដដែលបន្តថា ជនរងគ្រោះឈ្មោះ សឿង ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅបន្ទប់ជួលម្តុំសាលា វិទ្យាល័យអូរជ្រៅ ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (បច្ចុប្បន្នជនរងគ្រោះកំពុង សំរាកព្យាបាលនៅមន្ទីរពេទ្យស្រុកមង្គលបូរី) ។

សម្ភារបាត់បង់ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ផលិត ឆ្នាំ២០១៦ ត្រូវបានជនសង្ស័យយក បានជិះគេចខ្លួនបាត់ ។

បច្ចុប្បន្ន ករណីខាងលើនេះកម្លាំង ជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកជនសង្ស័យ និងតាមចាប់ខ្លួនយកមក ដាក់ទោសតាមច្បាប់ ៕ នឹម វណ្ណា


ចែករំលែក៖