ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវបេតុងភូមិព្រៃទាត្រូវបានស្ថាបនាដាក់ប្រព័ន្ធលូ

ចែករំលែក៖

ភ្នំពេញ​៖​ ផ្លូវបេតុងមួយខ្សែដែលធ្លាប់តែរាំងស្ទះនូវប្រព័ន្ធលូដើម្បីបញ្ចៀសនូវទឹកជំនន់ ដែលស្ថិតនៅភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ត្រូវបានអាជ្ញធរជួសជុលយកគ្រឿងចក្រកាយដាក់ប្រព័ន្ធលូ ។

កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩​ លោកប៉ាង​ លីដា​ អភិបាលរង​ តំណាងលោកហែម​ ដារិទ្ធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌពោធិសែនជ័យ​ សហការជាមួយក្រុមការងារសង្កាត់​ ភូមិ​ បានចុះ​ ពិនិត្យការដ្ឋានដាក់លូ​ ។

លោក​ សុទ្ធ​ សុជាតិ​ ចៅសង្កាត់រង​ នៃសាលាសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ បានឲ្យដឹងថា​ ការដាក់ប្រព័ន្ធលូខាងលើមានមុខកាត់ 1,2ម៉ែត្រ​ បណ្តោយ350ម៉ែត្រ​ ស្ថិតនៅភូមិ​ព្រៃទា១​ ចាប់ពីផ្លូវសពវៀតណាម​ ដល់ពេទ្យ ២៤ម៉ោង ។

ពាក់ព័ន្ធនឹងការស្ថាបនាប្រព័ន្ធលូខាងលើនេះ គឺប្រើ​ប្រាស់ថវិកា​ មូលនិធិខណ្ឌនៅឆ្នាំ២០១៩​ ៕ សុខាសែនជ័យ​


ចែករំលែក៖