ព័ត៌មានទាន់ហេតុការណ៍៖

ចោរ ៤នាក់ស្ទាក់កាប់ប្លន់ម៉ូតូមួយគ្រឿងបានដោយសុវត្ថិភាពនៅសង្កាត់កំបូល

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យបួននាក់ជិះម៉ូតូពីរគ្រឿងបានធ្វើសកម្មភាពប្លង់ម៉ូតូជនរងគ្រោះម្នាក់បានសម្រេចកាលពីវេលាម៉ោង 1 រំលងអធ្រាត្រ ឈានចូលថ្ងៃទី 31 ខែតុលា ឆ្នាំ 2019 នៅចំណុចភូមិថ្មដាសង្កាត់កំបូលខណ្ឌកំបូលតាមបណ្ដោយផ្លូវជាតិលេខ 4ត្រង់ផ្លូវចូលសាលាខណ្ឌកំបូល ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើជនរងគ្រោះឈ្មោះ ភឹម សោភណ្ណ ភេទប្រុស អាយុ ៣៣ ឆ្នាំមុខរបរមេការសំណង់មានទីលំនៅភូមិកើតហេតុខាងលើបានជិះម៉ូតូម៉ាកហុងដា សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ 2018 ពាក់ស្លាកលេខភ្នំពេញ1-GU 5854ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 4 ពីកើតទៅលិចតែម្នាក់ឯង។

លុះមកដល់ចំណុចកន្លែងកើតហេតុស្រាប់តែមានជនសង្ស័យចំនួន 4 នាក់ជិះម៉ូតូពីរគ្រឿងតាមពីក្រោយបានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូជនរងគ្រោះអោយដួលរួចជនសង្ស័យ២នាក់ចុះពីលើម៉ូតូដកកាំបិតប៉័ងតោកាប់ជនរងគ្រោះពីក្រោយត្រូវក្បាលឲ្យរងរបួសធ្ងន់ដេរ៨ថ្នេរហើយជនសង្ស័យបានបោះកាំបិតចោលឆក់យកម៉ូតូ ពី ជនរងគ្រោះគ្រាដែលជនរងគ្រោះស្រែកអោយអ្នកភូមិជួយតែពុំមានអ្នកណាចេញជួយដោយសារពេលនោះស្ងាត់ពេក។ចំណែកជនសង្ស័យទាំង 4 នាក់បានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុជនរងគ្រោះបានទៅរុំរបួសនៅមន្ទីរពេទ្យឯកជនដេរ៨ថ្នេរនិងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូលដើម្បីជួយស្រាវជ្រាវរកមុខជនសង្ស័យចាប់យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ៕ សុខាសែនជ័យ


ចែករំលែក៖