ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិស បដិសេធ ថា ជនសុីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀននៅម្តុំបឹងកក់នោះមិនមែនជាសមត្ថកិច្ចទេ

ចែករំលែក៖

ភ្នំពេញ៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា នេះ ចេញមុខមកបដិសេធ ថា ជនសុីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀននៅម្តុំបឹងកក់នោះមិនមែនជាសមត្ថកិច្ចទេ ។

ហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សរសេរ ថា “ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញ នឹងធ្វេីការស្រាវជ្រាវ បង្ការ ទប់ស្កាត់មិនអោយក្រុមជនស្លៀកសុីវិលទាំងនោះបង្ករបញ្ហាទាំងនេះទៀតឡេីយ”។

ប៉ូលិស បន្តថា “ម្យ៉ាងវិញទៀតកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ តែងតែគោរពបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ថ្នាក់ដឹកនាំ មិនដែលទៅធ្វេីសកម្មភាពអ្វីមួយដែលខុសពីការណែនាំ ឬក៏ភារកិច្ចនោះទេ” ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វេីការសហការណ៍ជាមួយអជ្ញាធរពាក់ព័ន្ធទាំងអស់ ដេីម្បីចាត់វិធានការណ៍មិនអោយមានករណីនេះកេីតឡេីងទៀតឡេីយ ៕ ចេស្ដា


ចែករំលែក៖